បច្ចុប្បន្ន បណ្ណាល័យនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំងមានសៀវភៅ ៧៤ ភាសា រួមមានភាសាចិន អង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ អេស្ប៉ាញ៉ុល ជប៉ុន និងអារ៉ាប់ជាដើម។
នៅក្នុងសកលវិទ្យាល័យភាសាបរទេសប៉េកាំង អ្នកអាចមានជម្រើសជាច្រើនសម្រាប់ការសិក្សា និងកម្សាន្ត ដូចជាទៅបណ្ណាល័យ ឬបន្ទប់ហាត់ប្រាណ។
សកលវិទ្យាល័យភាសាបរទេសប៉េកាំងតែងតែរៀបចំកម្មវិធីសិក្សាស្រាវជ្រាវ ផ្លាស់ប្តូរវប្បធម៌ និងការលេងកម្សាន្តដ៏ចម្រុះពណ៌សម្រាប់និស្សិតម្នាក់ៗ ដើម្បីផ្តល់ដល់ពួកគេនូវឆាកសម្តែងសម្រាប់បង្ហាញពីសមត្ថភាពរបស់ខ្លួន។