ភាសាខ្មែរ > អំពី BFSU > ការណែនាំដោយសង្ខេប
>ការណែនាំដោយសង្ខេប
>បាវចនា និងនិមិត្តសញ្ញា
>ថ្នាក់ដឹកនាំបច្ចុប្បន្ន
>ទិន្នន័យសំខាន់
>ទេសភាពក្នុងសាលារៀន
>វិធីទំនាក់ទំនង

-ការឧទ្ទេសនាមដោយសង្ខេបអំពីសកលវិទ្យាល័យភាសាបរទេសប៉េកាំង

សកលវិទ្យាល័យភាសាបរទេសប៉េកាំង(BFSU)មានទីតាំងស្ថិតនៅតាមផ្លូវស៊ីសានហួនខាងជើងក្នុងខណ្ឌហៃទានក្រុងប៉េកាំង។ សកលវិទ្យាល័យភាសាបរទេសប៉េកាំងស្ថិតនៅក្រោមចំណុះផ្ទាល់របស់ក្រសួងអប់រំចិន ហើយជាសកលវិទ្យាល័យ“វិស្វកម្ម ២១១”ថ្នាក់ជាតិក្រុមទី ១ របស់ប្រទេសចិន និងជាសកលវិទ្យាល័យសំខាន់ដែលជាប់ឈ្មោះជាវេទិកាច្នៃប្រឌិតមុខវិជ្ជាដ៏មានឧត្តមភាព“៩៨៥” ព្រមទាំងជាសកលវិទ្យាល័យ“ជាប់លំដាប់លេខ ១ ទាំង ២”ក្រុមទី ១ របស់ប្រទេសចិន។

សកលវិទ្យាល័យភាសាបរទេសប៉េកាំងជាសាលាថ្នាក់ឧត្តមសិក្សាជំនាញភាសាបរទេសទី ១ ដែលបង្កើតដោយបក្សកុម្មុយនិស្តចិន នៅពេលដំបូងគឺ“ក្រុមបង្រៀនភាសារុស្ស៊ីនៃសាខាលេខ ៣ របស់សកលវិទ្យាល័យយោធា និងនយោបាយប្រឆាំងការឈ្លានពានរបស់ជប៉ុនប្រទេសចិន”ដែលត្រូវបានបង្កើតឡើងក្នុងក្រុងយ៉ានអាននៅឆ្នាំ ១៩៤១ ក្រោយទៅបានវិវឌ្ឍទៅជាសាលាភាសាបរទេសរបស់គណៈកម្មាធិការកណ្តាលយោធាប្រទេសចិន ដែលស្ថិតនៅក្រោមចំណុះផ្ទាល់របស់មជ្ឈិមបក្សកុម្មុយនិស្តចិន ។ បន្ទាប់ពីប្រទេសចិនថ្មីត្រូវបានបង្កើតឡើងជាផ្លូវការ សាលានេះបានត្រូវគ្រប់គ្រងដោយក្រសួងការបរទេសចិន និងបានកែឈ្មោះជាវិជ្ជាស្ថានភាសាបរទេសប៉េកាំងនៅឆ្នាំ ១៩៥៤ និងបានផ្គុំជាមួយវិជ្ជាស្ថានភាសារុស្ស៊ីប៉េកាំងនៅឆ្នាំ ១៩៥៩ ហើយបង្កើតជា“វិជ្ជាស្ថានភាសាបរទេសប៉េកាំង”ថ្មី។ ក្រោយពីឆ្នាំ ១៩៨០ វិជ្ជាស្ថានភាសាបរទេសប៉េកាំងបានស្ថិតនៅក្រោមចំណុះផ្ទាល់របស់ក្រសួងអប់រំចិន និងបានកែឈ្មោះជា“សកលវិទ្យាល័យភាសាបរទេសប៉េកាំង”នៅឆ្នាំ ១៩៩៤។

សកលវិទ្យាល័យភាសាបរទេសប៉េកាំងបានទទួលការអនុញ្ញាតឱ្យបង្រៀនភាសាបរទេស ១០១ មុខ ក្នុងនោះក្រុមភាសាអឺរ៉ុប និងក្រុមភាសាអាស៊ីអាហ្វ្រិកជាមូលដ្ឋានអប់រំភាសាប្រើប្រាស់មិនទូទៅធំបំផុតក្នុងប្រទេសចិននាពេលបច្ចុប្បន្ន និងជាមុខវិជ្ជាជំនាញពិសេសក្រុមទី ១ នៃក្រសួងអប់រំចិន។ សកលវិទ្យាល័យភាសាបរទេសប៉េកាំងបានបង្កើតជាប្រព័ន្ធអប់រំដែលផ្តោតសំខាន់លើអក្សរសាស្ត្របរទេស ហើយមានការដាក់ចូលនូវមុខជំនាញវប្បធម៌ ច្បាប់ សេដ្ឋកិច្ច ការគ្រប់គ្រង និងការអប់រំជាដើម។ មុខវិជ្ជាភាសាបរទេសរួមមាន៖ Russian, English, French, German, Spanish, Polish, Czech, Romanian, Japanese, Arabic, Cambodian, Lao, Singhalese, Malay, Swedish, Portuguese, Hungarian, Albanian, Bulgarian, Swahili, Burmese, Indonesian, Italian, Croatian, Serbian, Hausa, Vietnamese, Thai, Turkish, Korean, Slovak, Finnish, Ukrainian, Dutch, Norwegian, Icelandic, Danish, Greek, Filipino, Hindi, Urdu, Hebrew, Persian, Slovenian, Estonian, Latvian, Lithuanian, Irish, Maltese, Bengali, Kazakh, Uzbek, Latin, Zulu, Kyrgyz, Pashtu, Sanskrit, Pali, Amharic, Nepalese,  Somali, Tamil, Turkmen, Català, Yoruba, Mongolian, Armenian, Malagasy, Georgian, Azerbaijani, Afrikaans, Macedonian, Tajiki, Tswana, Ndebele, Comorian, Creole, Shona, Tigrinya, Belarusian, Maori, Tangan, Samoan, Kurdish, Bislama, Dari, Tetum, Dhivehi, Fijian, Cook Islands Maori, Kirundi, Luxembourgish, Kinyarwanda, Niuean, Tok Pisin, Chewa, Sesotho, Sango, Tamazight, Javanese និង Punjabi។ សកលវិទ្យាល័យបានប្រកាន់ខ្ជាប់នូវស្មារតីក្រុងយ៉ានអាន ខិតខំបម្រើយុទ្ធសាស្ត្រជាតិ និងបានបើកកម្មវិធីសិក្សាភាសាបរទេសនៃប្រទេសចំនួន ១៨៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន។

ប៉ុន្មានឆ្នាំចុងក្រោយនេះ សកលវិទ្យាល័យភាសាបរទេសប៉េកាំងបានខិតខំលើកកម្ពស់ការកែទម្រង់ការបណ្តុះបណ្តាលធនធានមនុស្ស ដែលបានបង្កើតឡើងនូវការិយាល័យសៀវភៅមេរៀនដំបូងក្នុងប្រទេសចិន និងបានបង្កើតឡើងនូវមហាវិទ្យាល័យអង្គការអន្តរជាតិ និងមហាវិទ្យាល័យអប់រំអន្តរជាតិ ហើយបានកែទម្រង់មហាវិទ្យាល័យភាសាអាស៊ីអាហ្វ្រិកទៅជាមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្រ្វិក។ ក្រៅពីនេះ សាលាបានបង្កើតបន្ទប់ពិសោធន៍សំខាន់អំពីបញ្ញាសិប្បនិម្មិត និងភាសាមនុស្ស ពង្រឹងការកសាងសមត្ថភាពផ្សព្វផ្សាយអន្តរជាតិ និងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសមត្ថភាពបកប្រែជាតិ និងស្ថាប័នស្រាវជ្រាវពិសេសមួយចំនួនទៀត ដោយយកភាសាសកល វប្បធម៌សកល និងអភិបាលកិច្ចសកលជាទិសដៅយុទ្ធសាស្ត្រ និងបានផ្តួចផ្តើមឱ្យបង្កើតសម្ព័ន្ធសាកលវិទ្យាល័យភាសាបរទេសពិភពលោក សហគមន៍ស្រាវជ្រាវប្រទេសនិងតំបន់ពិភពលោក និងសហគមន៍ស្រាវជ្រាវប្រទេស និងតំបន់របស់ប្រទេសចិន។

សាលាមានមូលដ្ឋានស្រាវជ្រាវថ្នាក់ជាតិ និងថ្នាក់ខេត្ត(ក្រសួង)ចំនួន ៥៤ ក្នុងនោះមានមូលដ្ឋានស្រាវជ្រាវមនុស្សសាស្ត្រ និងសង្គមសាស្ត្រសំខាន់នៃក្រសួងអប់រំចិន បន្ទប់ពិសោធន៍ទស្សនវិជ្ជា និងវិទ្យាសាស្ត្រសង្គមនៃក្រសួងអប់រំចិន(បណ្តុះបណ្តាល)/គម្រោងបណ្តុះមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មនៃក្រសួងអប់រំចិន បន្ទប់ពិសោធន៍សំខាន់អំពីបញ្ញាសិប្បនិម្មិត និងភាសាមនុស្ស មូលដ្ឋានស្រាវជ្រាវនៃគណៈកម្មាធិការជាតិភាសា មជ្ឈមណ្ឌលស្រាវជ្រាវសមត្ថភាពភាសាជាតិ មូលដ្ឋានស្រាវជ្រាវសំខាន់សម្រាប់ការនិពន្ធសៀវភៅមេរៀនថ្នាក់ជាតិ៖ មូលដ្ឋានស្រាវជ្រាវសៀវភៅមេរៀនសម្រាប់ការបង្រៀនភាសាបរទេសនៅសកលវិទ្យាល័យ សាលាមធ្យមសិក្សា និងបឋមសិក្សា វេទិកាច្នៃប្រឌិតចម្រុះសម្រាប់អង្គការអន្តរជាតិ តំបន់និងប្រទេស និងវិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយអន្តរជាតិនៃក្រសួងអប់រំ/មូលដ្ឋានស្រាវជ្រាវសហគមន៍ជនជាតិចិននៃគណៈកម្មាធិការជនជាតិប្រទេសចិន៖ វិទ្យាស្ថានកម្រិតខ្ពស់ស្រាវជ្រាវអភិបាលកិច្ចតំបន់ និងសកល មូលដ្ឋានបណ្តុះបណ្តាលការស្រាវជ្រាវតំបន់ និងប្រទេសនៃក្រសួងអប់រំចិនចំនួន ៤ មជ្ឈមណ្ឌលស្រាវជ្រាវអឺរ៉ុបកណ្តាល និងបូព៌ា មជ្ឈមណ្ឌលស្រាវជ្រាវជប៉ុន មជ្ឈមណ្ឌលស្រាវជ្រាវអង់គ្លេស មជ្ឈមណ្ឌលស្រាវជ្រាវកាណាដា មជ្ឈមណ្ឌលស្រាវជ្រាវប្រទេស និងតំបន់ដែលចុះបញ្ជីនៅក្រសួងអប់រំចិនចំនួន ៣៧ មជ្ឈមណ្ឌលផ្លាស់ប្តូរ និងស្រាវជ្រាវវប្បធម៌ចិន និងបរទេសនៃក្រសួងអប់រំចិនចំនួន ៣ មជ្ឈមណ្ឌលស្រាវជ្រាវការផ្លាស់ប្តូរវប្បធម៌ចិន-ឥណ្ឌូនេស៊ី មជ្ឈមណ្ឌលស្រាវជ្រាវការផ្លាស់ប្តូរវប្បធម៌ចិន-បារាំង និងមជ្ឈមណ្ឌលស្រាវជ្រាវការផ្លាស់ប្តូរវប្បធម៌ចិន-អាល្លឺម៉ង់។ ក្រៅពីនេះ នៅមានមូលដ្ឋានស្រាវជ្រាវសំខាន់អំពីទស្សនវិជ្ជា និងវិទ្យាសាស្ត្រសង្គមក្រុងប៉េកាំង មូលដ្ឋានស្រាវជ្រាវអំពីការអប់រំនីតិរដ្ឋក្រុងប៉េកាំង មូលដ្ឋានស្រាវជ្រាវសំខាន់អំពីការផ្សព្វផ្សាយភាសា និងអក្សរជាតិ(ក្រុមទី ១) មូលដ្ឋានស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវស្មារតីសង្គមនិយមដែលមានលក្ខណៈពិសេសចិនរបស់ឯកឧត្តម ស៊ី ជីនភីង ក្នុងយុគសម័យថ្មីក្រុងប៉េកាំង(ក្រុមទី ១) និងទទួលងារជាមជ្ឈមណ្ឌលស្រាវជ្រាវ សហប្រតិបត្តិការ និងច្នៃប្រឌិតអំពីទ្រឹស្តីសង្គមនិយមដែលមានលក្ខណៈពិសេសចិននៃសកលវិទ្យាល័យក្រុងប៉េកាំង។

សកលវិទ្យាល័យភាសាបរទេសប៉េកាំងមានទស្សនាវដ្តីស្នូល CSSCI ចំនួន ៥ ("ការបង្រៀន និងស្រាវជ្រាវភាសាបរទេស" "អក្សរសាស្ត្របរទេស" "វេទិកាអន្តរជាតិ" "ការស្រាវជ្រាវឈានមុខអំពីការអប់រំភាសាបរទេស" និង"ចិនសាស្ត្រអន្តរជាតិ") ទស្សនាវដ្តី CSSCI បន្ថែមចំនួន ១ ("ការស្រាវជ្រាវប្រទេសចិនអន្តរជាតិ") សៀវភៅប្រជុំអត្ថបទស្រាវជ្រាវជាប្រភពទស្សនាវដ្តី CSSCI ចំនួន ២ ("ការស្រាវជ្រាវជប៉ុន" និង"ការស្រាវជ្រាវគោលនយោបាយ និងផែនការភាសា" និងទស្សនាវដ្តីស្រាវជ្រាវជាភាសាចិនដទៃទៀតចំនួន ៧ ហើយបានផលិតទស្សនាវដ្តី ESCI ជាភាសាអង់គ្លេស "Chinese Journal of Applied Linguistics" ទស្សនាវដ្តី Scopus ជាភាសាអង់គ្លេសចំនួន ២ ("Journal of World Languages" និង"Interpreting and Society: An Interdisciplinary Journal") និងទស្សនាវដ្តីជាភាសាផ្សេងៗទៀតចំនួន ១៣។ សកលវិទ្យាល័យភាសាបរទេសប៉េកាំងមានមូលដ្ឋានផលិតសៀវភៅ ផលិតផលសោតទស្សន៍ និងអេឡិចត្រូនិចអំពីភាសាបរទេសធំជាងគេក្នុងប្រទេសចិន គឺទីភ្នាក់ងារបោះពុម្ពផ្សាយអំពីការបង្រៀន និងស្រាវជ្រាវភាសាបរទេស។

សកលវិទ្យាល័យភាសាបរទេសប៉េកាំងបានបង្កើតមុខវិជ្ជាជំនាញថ្នាក់បរិញ្ញាបត្រចំនួន ១២២ ក្នុងនោះមានមុខវិជ្ជាជំនាញចំនួន ៤៦ ជាមុខវិជ្ជាជំនាញដែលមានតែមួយក្នុងប្រទេសចិន មុខវិជ្ជាជំនាញចំនួន ៥៤ ជាមុខវិជ្ជាជំនាញលំដាប់លេខ ១ ថ្នាក់ជាតិ(កសាង) មុខវិជ្ជាជំនាញចំនួន ១៨ ជាមុខវិជ្ជាជំនាញលំដាប់លេខ ១ ថ្នាក់ខេត្ត(កសាង) ហើយ"រូបមន្តបណ្តុះបណ្តាលសមត្ថភាពពហុភាសាលើពិភពលោករបស់សកលវិទ្យាល័យភាសាបរទេសប៉េកាំង"បានទទួលរង្វាន់ថ្នាល់លេខ ១ នៃសមិទ្ធផលការអប់រំថ្នាក់ជាតិឆ្នាំ ២០២២។

សកលវិទ្យាល័យភាសាបរទេសប៉េកាំងមានមុខវិជ្ជាជំនាញសំខាន់ថ្នាក់ជាតិចំនួន ៤ (រួមមានការបណ្តុះបណ្តាល) មុខវិជ្ជាជំនាញសំខាន់ក្រុងប៉េកាំងចំនួន ៧ កម្មវិធីថ្នាក់បណ្ឌិតលំដាប់លេខ ១ ចំនួន ៦ (អក្សរសាស្ត្របរទេស វិទ្យាសាស្ត្រនិងវិស្វកម្មគ្រប់គ្រង ការស្រាវជ្រាវតំបន់និងប្រទេស អក្សរសាស្ត្រចិន ការអប់រំ និងការបកប្រែ) កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១២ (អក្សរសាស្ត្របរទេស វិទ្យាសាស្ត្រនិងវិស្វកម្មគ្រប់គ្រង អក្សរសាស្ត្រចិន ការស្រាវជ្រាវតំបន់និងប្រទេស ការអប់រំ នយោបាយ ការផ្សព្វផ្សាយព័ត៌មាន ច្បាប់ សេដ្ឋកិច្ចប្រើប្រាស់ ការគ្រប់គ្រងឧស្សាហកម្ម និងពាណិជ្ជកម្ម ទ្រឹស្តីម៉ាកស៊ីសនិយម និងប្រវត្តិសាស្ត្រពិភពលោក) កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញចំនួន ៩ (ការបកប្រែ ការអប់រំភាសាចិនអន្តរជាតិ ធុរកិច្ចអន្តរជាតិ ហិរញ្ញវត្ថុ ព័ត៌មាននិងការផ្សព្វផ្សាយ ច្បាប់ គណនេយ្យកិច្ច ការគ្រប់គ្រងឧស្សាហកម្មនិងពាណិជ្ជកម្ម និងធុរកិច្ចអន្តរជាតិ)។ ក្នុងនោះ មុខវិជ្ជាជំនាញអំពីអក្សរសាស្ត្របរទេសជាប់ឈ្មោះជា"មុខវិជ្ជាលំដាប់លេខ ១ ទាំងពីរ"ក្នុងប្រទេសចិន ហើយ"ការអប់រំភាសាបរទេស"ទទួលងារជាមុខវិជ្ជាឆ្នើមនៃសកលវិទ្យាល័យក្នុងក្រុងប៉េកាំង។ តាមលទ្ធផលនៃការវាយតម្លៃមុខវិជ្ជាស្រាវជ្រាវរបស់ក្រសួងអប់រំ មុខវិជ្ជាជំនាញអំពីអក្សរសាស្ត្របរទេសរបស់សកលវិទ្យាល័យភាសាបរទេសប៉េកាំងបានជាប់លំដាប់លេខ ១ ក្នុងប្រទេសចិន(A+)។ នៅក្នុងចំណាត់ថ្នាក់នៃសាកលវិទ្យាល័យ QS នៅឆ្នាំ ២០២៤ មុខវិជ្ជាភាសារបស់សកលវិទ្យាល័យភាសាបរទេសប៉េកាំងជាប់ចំណាត់ថ្នាក់លេខ ៦១ ភាសា និងអក្សរសាស្ត្រអង់គ្លេសជាប់ចំណាត់ថ្នាក់លេខ ១៥១-២០០ មុខវិជ្ជាភាសាទំនើបជាប់ចំណាត់ថ្នាក់ ១៥១-២០០។

សកលវិទ្យាល័យភាសាបរទេសប៉េកាំងខិតខំបម្រើយុទ្ធសាស្ត្រជាតិ ប្រកាន់ខ្ជាប់នូវទស្សនទានអប់រំពិសេសរបស់ខ្លួន និងស្មារតី“រៀនសូត្រដោយមានទស្សនៈបើកទូលាយ ចូលរួមបុព្វហេតុអភិវឌ្ឍន៍ដ៏អស្ចារ្យ” បំពេញភារកិច្ចនៃការកសាងសីលធម៌ និងបណ្តុះបណ្តាលធនធានមនុស្ស ក្លាយទៅជាមូលដ្ឋានដ៏សំខាន់សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់លើវិស័យទំនាក់ទំនងការទូត បកប្រែ អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ព័ត៌មាន ច្បាប់ និងហិរញ្ញវត្ថុជាដើម។ និស្សិតដែលបញ្ចប់ការសិក្សាពីសកលវិទ្យាល័យភាសាបរទេសប៉េកាំងកំពុងបំពេញការងារសំខាន់ក្នុងប្រទេសផ្សេងៗលើពិភពលោក និងបានក្លាយជាសសរទ្រូងនៃការអភិវឌ្ឍសង្គម។ តាមស្ថិតិដែលមិនមានលក្ខណៈពេញលេញ ក្នុងចំណោមនិស្សិតដែលធ្លាប់រៀនក្នុងសកលវិទ្យាល័យភាសាបរទេសប៉េកាំង មាន ៤០០ នាក់ធ្លាប់ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតនៃប្រទេសចិនប្រចាំប្រទេសផ្សេងៗ និងមានជាង ២០០០ នាក់ត្រូវបានតែងតាំងជាទីប្រឹក្សានៃស្ថានទូតប្រទេសចិនប្រចាំប្រទេសផ្សេងៗ ដូច្នេះ សកលវិទ្យាល័យភាសាបរទេសប៉េកាំងត្រូវបានគេប្រសិទ្ធនាថាជា “អង្រឹងមន្ត្រីការទូត”។ សកលវិទ្យាល័យភាសាបរទេសប៉េកាំងមាននិស្សិតថ្នាក់បរិញ្ញាបត្រជាង ៥៧០០ នាក់ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាង ៤៣០០ នាក់ (រួមមានបណ្ឌិត និងអនុបណ្ឌិត) និងនិស្សិតបរទេសជាង ១២០០ នាក់។ នៅឆ្នាំ ២០២៤ សាលាបានទទួលលំដាប់ថ្នាក់ A  ក្នុងការវាយតម្លៃគុណភាពនៃការអប់រំថ្នាក់ឧត្តមសិក្សាសម្រាប់និស្សិតបរទេសនៅក្នុងប្រទេសចិន។

សកលវិទ្យាល័យភាសាបរទេសប៉េកាំងយកចិត្តទុកដាក់ចំពោះយន្តការគ្រប់គ្រងធនធានមនុស្សបែបច្នៃប្រឌិត និងលើកកម្ពស់សមត្ថភាពគ្រូបង្រៀនដោយគ្រប់ជ្រុងជ្រោយ។ បច្ចុប្បន្ននេះ សកលវិទ្យាល័យមានគ្រូបង្រៀន និងបុគ្គលិកជាង ១២០០ នាក់ និងគ្រូបង្រៀនបរទេសជិត ២០០ នាក់ដែលមកពីប្រទេស និងតំបន់ចំនួន ៥៧។ គ្រូបង្រៀនឆ្នើមធ្លាប់ទទួលរង្វាន់ និងកិត្តិយសជាច្រើនដូចជា "គ្រឿងឥស្សរិយយសមិត្តភាព"នៃសាធារណរដ្ឋប្រជាមានិតចិន គ្រូឆ្នើមប្រទេសចិន និងធនធានមនុស្សថ្នាក់ជាតិជាដើម។ គួរបញ្ជាក់ថា មានគ្រូបង្រៀនជាង ៩០% ធ្លាប់បន្តវិជ្ជានៅក្រៅប្រទេស។ ក្រុមគ្រូបង្រៀនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំភាសាបរទេសចិន និងក្រុមការងារបណ្តុះបណ្តាលធនធានមនុស្សនៃអភិបាលកិច្ចពិភពលោក និងអង្គការអន្តរជាតិបានជាប់ឈ្មោះជា"ក្រុមគ្រូបង្រៀនបែបលោក ហួង តានីន នៃសកលវិទ្យាល័យប្រទេសចិន"។

សកលវិទ្យាល័យភាសាបរទេសប៉េកាំងបានបង្កើតកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរជាមួយសកលវិទ្យាល័យ និងស្ថាប័នសិក្សាស្រាវជ្រាវចំនួនជាង ៣០០ នៃប្រទេស និងតំបន់ចំនួន ៨០ លើពិភពលោក ហើយបានបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយសកលវិទ្យាល័យល្បីឈ្មោះនៃប្រទេសជាច្រើន រួមមានសកលវិទ្យាល័យ Cambridge ប្រទេសអង់គ្លេស សកលវិទ្យាល័យ Chicago ប្រទេសអាមេរិក សកលវិទ្យាល័យ Nanyang Technological ប្រទេសសិង្ហបុរី សកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន សកលវិទ្យាល័យជាតិអូស្ត្រាលី សកលវិទ្យាល័យ Sorbonne ក្រុងប៉ារីស សកលវិទ្យាល័យភាសាចិន តំបន់ហុងកុង សកលវិទ្យាល័យ ម៉ាឡាយ៉ា ប្រទេសម៉ាឡេស៊ី សកលវិទ្យាល័យរដ្ឋមូស្គូ ប្រទេសរុស្ស៊ី សកលវិទ្យាល័យសៅប៉ូឡូ ប្រទេសប្រេស៊ីល និងសកលវិទ្យាល័យ Heidelberg ប្រទេសអាល្លឺម៉ង់ សកលវិទ្យាល័យជាតិស្វយ័ត ប្រទេសម៉ិកស៊ិក និងសកលវិទ្យាល័យជាតិស្វយ័ត បាសេឡូណា ជាដើម។ សាលាបានបង្កើតវិទ្យាស្ថាន ខុង ជឺ ចំនួន ២៣ នៅសកលវិទ្យាល័យនៃប្រទេសចំនួន ១៨ ជាប់លំដាប់លេខ ១ ក្នុងប្រទេសចិន ហើយក្នុងនោះមានវិទ្យាស្ថាន ខុង ជឺ គំរូជាសកលចំនួន ៧។

សាលាបានបង្កើតមជ្ឈមណ្ឌលធនធានឯកសារសកលពហុភាសា ហើយបណ្ណាល័យបានតម្កល់ទុកឯកសារជាក្រដាសជិត ១,៦ លានក្បាលដែលគ្របដណ្តប់នូវភាសា ១០៧ មុខ ចំណែកសៀវភៅអេឡិចត្រូនិកមានជាង ១,៤១ លានក្បាល កាសែតក្រដាស ៨៧៣ ប្រភេទ និងមូលដ្ឋានទិន្នន័យចំនួន ១០៣ ដោយបានបង្កើតជាលក្ខណៈពិសេសផ្ទាល់ខ្លួនដែលចាត់ទុកឯកសារអំពីភាសា អក្សរសាស្ត្រ និងវប្បធម៌ជាគោល ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងការអភិវឌ្ឍនៃមុខវិជ្ជាជំនាញរបស់សកលវិទ្យាល័យភាសាបរទេសប៉េកាំង ប្រព័ន្ធរក្សាទុកសៀវភៅនយោបាយ សេដ្ឋកិច្ច ទំនាក់ទំនងការទូត ច្បាប់ សារព័ត៌មាន ការគ្រប់គ្រង និងការស្រាវជ្រាវតំបន់និងប្រទេសជាដើម ត្រូវបានបង្កើតឡើងជាលំដាប់។ សកលវិទ្យាល័យបានខិតខំជំរុញការកសាងប្រព័ន្ធអប់រំបែបព័ត៌មានវិទ្យា ដែលផ្តោតលើទស្សនវិស័យអភិវឌ្ឍន៍ដែល"បើកទូលាយ តភ្ជាប់គ្នា ឆ្លាតវៃ ច្នៃប្រឌិត និងសមាហរណកម្ម" ហើយបានបង្កើតគេហទំព័រពហុភាសា ប្រព័ន្ធ BFSU ឌីជីថល មជ្ឈមណ្ឌលទិន្នន័យ ប្រព័ន្ធអប់រំតាមអនឡាញ និងសូហ្វវែលធនធានអប់រំជាដើម ព្រមទាំងបានកសាងបរិស្ថានអប់រំបែបឆ្លាតវៃ វេទិកានិងបន្ទប់ពិសោធន៍សម្រាប់ការអភិវឌ្ឍធនធានគ្រូបង្រៀន ដើម្បីជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍនៃការអប់រំរបស់គ្រូបង្រៀន ហើយបានទទួលបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន។ សកលវិទ្យាល័យបានជាប់ឈ្មោះក្នុងបញ្ជីការងារសាកល្បងពង្រឹងសមត្ថភាពគ្រូបង្រៀនតាមរយៈប្រព័ន្ធ AI របស់ក្រសួងអប់រំ។ ក្រៅពីនេះ សកលវិទ្យាល័យបានកសាងសារមន្ទីរភាសាពិភពលោក និងសារមន្ទីរប្រវត្តិសាស្ត្រសាលាថ្មី ដើម្បីជំរុញការផ្សព្វផ្សាយពីវប្បធម៌ និងបង្ហាញពីដំណើរវិវឌ្ឍន៍នៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង។

បច្ចុប្បន្ន សកលវិទ្យាល័យភាសាបរទេសប៉េកាំងប្រកាន់ខ្ជាប់នូវគោលការណ៍ដែលដឹកនាំដោយស្មារតីសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់ឯកឧត្តម ស៊ី ជីនភីង ដើម្បីអនុវត្តតាមស្មារតីសមាជបក្សកុម្មុយនិស្តចិនលើកទី ២០ ស្មារតីសន្និសីទអប់រំទូទាំងប្រទេសចិន អនុសាសន៍របស់ឯកឧត្តម ស៊ី ជីនភីង ស្តីអំពីការអប់រំ និងសំបុត្រឆ្លើយតបរបស់ឯកឧត្តម ស៊ី ជីនភីង ចំពោះសាស្ត្រាចារ្យចាស់នៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង។ សកលវិទ្យាល័យភាសាបរទេសប៉េកាំងខិតខំអនុវត្តតាមស្មារតីកិច្ចប្រជុំតំណាងបក្សលើកទី ១០ និងផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំទី ១៤ របស់សាលារៀន ប្រកាន់ខ្ជាប់នូវការដឹកនាំដោយបក្សកុម្មុយនិស្តចិន ដើម្បីជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងការបង្កើនទំនាក់ទំនងអន្តរជាតិ ព្រមទាំងជំរុញឱ្យសកលវិទ្យាល័យភាសាបរទេសប៉េកាំងក្លាយទៅជាសកលវិទ្យាល័យភាសាបរទេសលំដាប់លេខ ១ លើពិភពលោក ហើយបណ្តុះបណ្តាលធនធានមនុស្សដែលមានសមត្ថភាពចម្រុះ មានមនោសញ្ចេតនាស្នេហារជាតិ និងមានចក្ខុវិស័យវែងឆ្ងាយកាន់តែច្រើន ដើម្បីជំរុញឱ្យប្រទេសចិនដើរឆ្ពោះទៅកាន់ពិភពលោកដោយជោគជ័យ និងជួយឱ្យពិភពលោកមានការយល់ដឹងកាន់តែច្រើនអំពីប្រទេសចិន!