
នៅថ្ងៃទី ១៧ ខែមីនា ឯកឧត្តម Kevin Shakesheff សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Keele និងលោកសាកលវិទ្យាធិការរង Antonius Raghubansie បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម ចា វិនជាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោកសាកលវិទ្យាធិការរង ចាវ កាង បានទទួលជួបគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម Shakesheff។ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រផ្នែកការទូត និងកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិត។
បន្ទាប់ពីជំនួបនេះ ឯកឧត្តម Shakesheff និងសមាជិកគណៈប្រតិភូរូបផ្សេងទៀតបានអញ្ជើញទៅទស្សនាមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិ និងមហាវិទ្យាល័យអប់រំអនឡាញនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយបានជួបសំណេះសំណាលជាមួយតំណាងសាស្ត្រាចារ្យ និងនិស្សិត។