ភាសាខ្មែរ > ព័ត៌មាន > 正文

សាស្ត្រាចារ្យបរទេសនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងចូលរួមពិធីបដិសណ្ឋារចកិច្ចសម្រាប់អបអរសាទរទិវានារីអន្តរជាតិ

Updated: 2026-03-25

នៅថ្ងៃទី ៦ ខែមីនា ពិធីបដិសណ្ឋារកិច្ចសម្រាប់អបអរសាទរទិវានារីអន្តរជាតិ ដែលមានការចូលរួមពីនារីចិន និងបរទេស បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ លោក ជំទាវ ឆឹន យីឈីន ទីប្រឹក្សារដ្ឋ និងជាប្រធានសហព័ន្ធនារីទូទាំងប្រទេសចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា។ មន្ត្រីមកពីស្ថាប័នពាក់ព័ន្ធនៃគណៈកម្មាធិការមជ្ឈិមបក្ស និងរដ្ឋាភិបាល តំណាងស្ត្រីមួយចំនួន និងសមាជិកនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន តំណាងស្ត្រីឆ្នើមមកពីគ្រប់មជ្ឈដ្ឋាន ក្រុមជនជាតិ និងវិស័យផ្សេងៗ តំណាងស្ត្រីមកពីតំបន់ហុងកុង និងម៉ាកាវនៃប្រទេសចិន មន្ត្រីការទូតមួយចំនួនប្រចាំប្រទេសចិន តំណាងអង្គការអន្តរជាតិនៅប្រទេសចិន និងភ្ញៀវចិន និងបរទេសជាង ១០០០ នាក់ បានអញ្ជើញចូលរួមក្នុងពិធីនេះ។ សាស្ត្រាចារ្យបរទេស ១១ រូបដែលមកពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានទទួលការអញ្ជើញឱ្យចូលរួមក្នុងពិធីនេះ។