ភាសាខ្មែរ > ព័ត៌មាន > 正文

សាកលវិទ្យាល័យភាសាបរទេសប៉េកាំង រៀបចំផែនការការងារសម្រាប់ឆមាសនិទាឃៈរដូវឆ្នាំ ២០២៦

Updated: 2026-03-24

កាលពីថ្ងៃទី ២៨ ខែកុម្ភៈ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានរៀបចំកិច្ចប្រជុំចាត់ចែងការងារឆមាសនិទាឃៈរដូវឆ្នាំ ២០២៦ នៅក្នុងអគារសិក្សាយីហ្វូ។ ថ្នាក់ដឹកនាំទាំងអស់បានចូលរួមកិច្ចប្រជុំនេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមលេខាបក្ស លី ហៃ និងឯកឧត្តមសាកលវិទ្យាធិការ ចា វិនជាន បានចាត់ចែងការងារផ្សេងៗរបស់សាកលវិទ្យាល័យសម្រាប់ឆ្នាំថ្មី។

ដោយទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លី ហៃ បានថ្លែងថា ការងារសាកលវិទ្យាល័យភាសាបរទេសប៉េកាំងនឹងផ្តោតលើវិស័យសំខាន់ៗដូចជា ភាសាសកល វប្បធម៌សកល និងអភិបាលកិច្ចសកលជាដើម លើកកម្ពស់ជាទូទៅនូវការបើកចំហ និងការផ្លាស់ប្តូរអន្តរជាតិរបស់សាកលវិទ្យាល័យ ធ្វើកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ និងពហុវិស័យជាមួយសាកលវិទ្យាល័យល្បីឈ្មោះលើពិភពលោក ព្រមទាំងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំសហប្រតិបត្តិការរវាងប្រទេសចិន និងបរទេស។ សាកលវិទ្យាល័យនឹងលើកកម្ពស់ជាបន្តបន្ទាប់នូវការសាងសង់វិទ្យាស្ថានខុងជឺ ដោយបង្កើនឥទ្ធិពលម៉ាកយីហោ និងការផ្សព្វផ្សាយវប្បធម៌ប្រកបដោយប្រសិទ្ធភាព តាមរយៈកម្មវិធី "ស្ពានភាសាចិន" និងគម្រោងពិសេសផ្សេងៗទៀត។ ឯកឧត្តម ចា វិនជាន បានថ្លែងថា សាកលវិទ្យាល័យនឹងបន្តបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកកម្ពស់យ៉ាងពេញទំហឹងនូវការអនុវត្តកម្មវិធីអប់រំដែលធ្វើសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ SOAS នៃទីក្រុងឡុងដ៍ បង្កើតគំរូថ្មីសម្រាប់ការអប់រំសហប្រតិបត្តិការអន្តរជាតិ វេទិកាថ្មីសម្រាប់វិទ្យាស្ថានខុងជឺ និងនិម្មាបនកម្មថ្មីសម្រាប់ម៉ាទ្រីស "មូលដ្ឋានទាក់ទាញទេពកោសល្យ ១១១" ធ្វើផែនការរយៈពេលវែង កែលម្អប្លង់រយៈពេលវែង ខិតខំបម្រើយុទ្ធសាស្ត្រជាតិ លើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នូវការអប់រំសហប្រតិបត្តិការ និងជំរុញការកសាងម៉ាកយីហោ និងសមត្ថភាពនៃគម្រោង "សិក្សានៅប្រទេសចិន"។