ភាសាខ្មែរ > ព័ត៌មាន > 正文

ពិធីចេញផ្សាយ "របាយការណ៍ស្តីពីការអភិវឌ្ឍម៉ាឡេស៊ី (ឆ្នាំ២០២៥)" ប្រារព្ធដោយជោគជ័យ

Updated: 2026-02-20

នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៦ ពិធីចេញផ្សាយ "របាយការណ៍ស្តីពីការអភិវឌ្ឍម៉ាឡេស៊ី (ឆ្នាំ២០២៥)" និងសិក្ខាសាលាស្តីពីទំនាក់ទំនង ចិន-ម៉ាឡេស៊ី ក្រោមប្រធានបទ "រួមជោគវាសនា មានអនាគតភ្លឺស្វាង" ដែលរួមគ្នារៀបចំដោយមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង វិទ្យាស្ថានស្រាវជ្រាវកម្រិតខ្ពស់អំពីអភិបាលកិច្ចតំបន់ និងសកលនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង មជ្ឈមណ្ឌលស្រាវជ្រាវ ចិន-ម៉ាឡេស៊ី នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាននៃសាកលវិទ្យាល័យប៉េកាំង និងទីភ្នាក់ងារបោះពុម្ពផ្សាយឯកសារវិទ្យាសាស្ត្រសង្គម បានប្រារព្ធដោយជោគជ័យតាមអនឡាញ។

គួរបញ្ជាក់ថា ពិធីចេញផ្សាយ  "របាយការណ៍ស្តីពីការអភិវឌ្ឍម៉ាឡេស៊ី (ឆ្នាំ២០២៥)" នេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន ដែលត្រូវបានផ្សព្វផ្សាយព័ត៌មានដោយកាសែតប្រជាជន ដេលី គេហទំព័រចិន កាសែតយុវជនចិន និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ជាច្រើនទៀត។