ភាសាខ្មែរ > ព័ត៌មាន > 正文

ឯកឧត្តម Aníbal Cabral ឯកអគ្គរដ្ឋទូតប្រទេសអ៊ុយរូហ្គាយប្រចាំប្រទេសចិន អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

Updated: 2026-01-09

កាលពីថ្ងៃទី ២៤ ខែធ្នូ ឯកឧត្តម Aníbal Cabral  ឯកអគ្គរដ្ឋទូតប្រទេសអ៊ុយរូហ្គាយប្រចាំប្រទេសចិន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម ចា វិនជាន សកលវិទ្យាធិការនៃសាកលវីទ្យាល័យភាសាបរទេសប៉េកាំង និងលោកសកលវិទ្យាធិការរង ចាវ កាង បានជួបជាមួយគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម Aníbal Cabral

ឯកឧត្តម ចា វិនជាន បានណែនាំអំពីការអភិវឌ្ឍមុខជំនាញ ការផ្លាស់ប្តូរអន្តរជាតិ កម្មវិធីបង្រៀនភាសាអេស្ប៉ាញ និងការស្រាវជ្រាវអំពីតំបន់អាមេរិកឡាទីននៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ព្រមទាំងបានរំលឹកឡើងវិញនូវការផ្លាស់ប្តូរ និងការប្រាស្រ័យទាក់ទងគ្នាដោយស្មោះស្ម័គ្ររវាងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងថ្នាក់ដឹកនាំនិងមិត្តភក្តិមកពីសាកលវិទ្យាល័យនៃប្រទេសអ៊ុយរូហ្គាយ។ ឯកឧត្តមបានបញ្ជាក់ថា សាកលវិទ្យាល័យភាសាបរទេសប៉េកាំងយកចិត្តទុកដាក់កម្រិតខ្ពស់ចំពោះការផ្លាស់ប្តូរជាមួយប្រទេសអ៊ុយរូហ្គាយ និងប្រទេសអាមេរិកឡាទីនដទៃទៀត ហើយសង្ឃឹមថានឹងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរតាមរយៈកិច្ចសហប្រតិបត្តិការអប់រំ និងការសន្ទនាយុវជន។

ឯកឧត្តម Aníbal Cabral បានសម្តែងសេចក្តីសោមនស្សរីករាយដែលបានមកទស្សនាសាកលវិទ្យាល័យភាសាបរទេសប៉េកាំងម្តងទៀត។ ឯកឧត្តមបានកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះតួនាទីដ៏សំខាន់របស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សអន្តរជាតិ និងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។ ឯកឧត្តមសង្ឃឹមថានឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងភាគីទាំងពីរនាពេលអនាគត រៀបចំសកម្មភាពផ្លាស់ប្តូរយុវជន និងការស្រាវជ្រាវវិទ្យាសាស្ត្រឱ្យបានច្រើន បង្កើនទំនាក់ទំនងអប់រំ និងវប្បធម៌រវាងប្រទេសទាំងពីរ និងចាក់បញ្ចូលភាពរស់រវើកថ្មីទៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។