ភាសាខ្មែរ > ព័ត៌មាន > 正文

ឯកឧត្តម Jonathan Austin ឯកអគ្គរដ្ឋទូតប្រទេសនូវែលហ្សេឡង់ប្រចាំប្រទេសចិន បំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

Updated: 2025-12-18

នៅថ្ងៃទី ១២ ខែធ្នូ ឯកឧត្តម Jonathan Austin ឯកអគ្គរដ្ឋទូតប្រទេសនូវែលហ្សេឡង់ប្រចាំប្រទេសចិន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម លី ហៃ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានជួបជាមួយគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម Jonathan Austin។ ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួនដូចជា ការផ្លាស់ប្តូរគ្រូបង្រៀននិងនិស្សិត ការស្រាវជ្រាវរួមគ្នា និងការអភិវឌ្ឍមុខជំនាញភាសា Maori និងភាសាមួយចំនួនទៀតក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។