
នៅថ្ងៃទី ១០ ខែធ្នូ ឯកឧត្តម Mikko Kinnunen ឯកអគ្គរដ្ឋទូតប្រទេសហ្វាំងឡង់ប្រចាំប្រទេសចិន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម ចា វិនជីន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានជួបជាមួយគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម Mikko Kinnunen។ ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់បន្ថែមទៀតនូវការផ្លាស់គ្រូបង្រៀននិងនិស្សិត និងការរួមគ្នាធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ។