ភាសាខ្មែរ > ព័ត៌មាន > 正文

ឯកឧត្តម Gayton McKenzie រដ្ឋមន្ត្រីក្រសួងកីឡា សិល្បៈ និងវប្បធម៌អាហ្វ្រិកខាងត្បូង បំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

Updated: 2025-12-17

នៅថ្ងៃទី ៣ ខែធ្នូ គណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម Gayton McKenzie រដ្ឋមន្ត្រីក្រសួងកីឡា សិល្បៈ និងវប្បធម៌អាហ្វ្រិកខាងត្បូង បានអញ្ជើញមកបំពេញទស្សនកិច្ចសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម ចា វិនជីន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោកសកលវិទ្យាធិការរង លីវ សៀនលូ បានជួបជាមួយគណៈប្រតិភូ។ ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យមួយចំនួនដូចជា ការផ្លាស់ប្តូរទស្សនកិច្ច ការស្រាវជ្រាវរួមគ្នា ការបកប្រែស្នាដៃបុរាណ និងកិច្ចសហប្រតិបត្តិការសិល្បៈជាដើម។