
នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ពិធីប្រគល់រង្វាន់សម្រាប់ការប្រកួតបកប្រែអក្សរសាស្ត្រ ចិន-វៀតណាម និងវៀតណាម-ចិន តាមអ៊ីនធើណែតលើកដំបូងបានប្រារព្ធដោយជោគជ័យនៅសាកលវិទ្យាល័យភាសាបរទេស និងព័ត៌មានទីក្រុងហូជីមិញ ប្រទេសវៀតណាម។ អ្នកចូលរួមការប្រកួតដែតមកពីប្រទេសចិន និងវៀតណាម បានចូលរួមក្នុងពិធីនេះទាំងតាមអ៊ីនធើណែត និងតាមទម្រង់ផ្ទាល់។
ការប្រកួតនេះបានទាក់ទាញអ្នកចូលរួមជាង ២០០០ នាក់ដែលមកពីប្រទេសចិន និងវៀតណាម។ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ ២០២៤ ឈ្មោះ កាវ សៀនយុយ ជំនាញភាសាវៀតណាមនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានឈ្នះរង្វាន់លេខ ១ ក្នុងការប្រកួតបកប្រែភាសាវៀតណាមទៅជាភាសាចិន ដោយបង្ហាញពីជំនាញបកប្រែដ៏លេចធ្លោរបស់និស្សិតសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។
សូមបញ្ជាក់ថា ការប្រកួតនេះបានទទួលនូវការចាប់អារម្មណ៍យ៉ាងទូលំទូលាយ និងការផ្សាយព័ត៌មានស៊ីជម្រៅពីប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗទាំងនៅក្នុងប្រទេសចិន និងវៀតណាម។