ភាសាខ្មែរ > ព័ត៌មាន > 正文

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

Updated: 2025-12-06

នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ លោក ចា តឹជុង អនុលេខាធិការគណបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានជួបជាមួយគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច។

លោក ចា តឹជុង បានបញ្ជាក់ថា ប្រទេសចិន និងកម្ពុជាមានមិត្តភាពប្រពៃណីដ៏ជ្រាលជ្រៅ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងនឹងបន្តពង្រីកបណ្តាញសម្រាប់ការផ្លាស់ប្តូរគ្រូបង្រៀន និងនិស្សិតជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមចំណែកកាន់តែច្រើនក្នុងការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ណែនាំអំពីស្ថានភាពអប់រំ វិស័យស្រាវជ្រាវ និងសមិទ្ធផលសំខាន់ៗរបស់រាជបណ្ឌិត្យសភាកម្ពុជា ពិសេសគឺការផ្លាស់ប្តូរវប្បធម៌ កម្ពុជា-ចិន និងការអប់រំភាសាចិនអន្តរជាតិ។