ដោយផ្អែកលើធនធាននិស្សិតអន្តរជាតិរបស់ខ្លួន សាកលវិទ្យាល័យភាសាបរទេសប៉េកាំង(BFSU) បានរៀបចំ និងផលិតវីដេអូខ្លីមួយចំនួនដែលបង្ហាញពីសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិនក្នុងយុគសម័យថ្មី។ វីដេអូទាំងនេះភាគច្រើនត្រូវបានថតដោយនិស្សិតអន្តរជាតិមកពីប្រទេសផ្សេងៗ ហើយគ្របដណ្តប់លើប្រធានបទអំពីទំនើបកម្មបែបផែនចិនដែលទទួលបានការចាប់អារម្មណ៍ពីមិត្តបរទេសដូចជា ការទូទាត់តាមអ៊ីនធើណែត ការផ្តល់ម្ហូបអាហារតាមប្រព័ន្ធឆ្លាតវៃ ការស្តារឡើងវិញនូវតំបន់ជនបទ ការផ្លាស់ប្តូរវប្បធម៌ ការដឹកជញ្ជូននិងចែកចាយអាហារ និងទំនិញផ្សេងៗ និងកង់ជួលសាធារណៈជាដើម។ វីដេអូទាំងនេះត្រូវបានធ្វើឡើងជាភាសាច្រើនមុខ រួមមានភាសាចិន អង់គ្លេស រុស្ស៊ី បារាំង ជប៉ុន និងកូរ៉េជាដើម។
I
II
III
IV
V
VI