ភាសាខ្មែរ > ព័ត៌មាន > 正文

កិច្ចសន្ទនាស្តីពីការអនុវត្តកិច្ចសន្យាអនាគតកាលនៃសាកលវិទ្យាល័យ ប្រារព្ធនៅសាកលវិទ្យាល័យភាសារទេសប៉េកាំង

Updated: 2025-10-31

កាលពីថ្ងៃទី ១៦ ខែតុលា កិច្ចសន្ទនាស្តីពីការអនុវត្តកិច្ចសន្យាអនាគតកាលនៃសាកលវិទ្យាល័យ ដែលរៀបចំដោយសាកលវិទ្យាល័យអង្គការសហប្រជាជាតិ ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិន សាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងសាកលវិទ្យាល័យ Cape Town អាហ្វ្រិកខាងត្បូង និងអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវកម្រិតខ្ពស់អំពីអភិបាលកិច្ចតំបន់ និងសកលនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានប្រារព្ធដោយជោគជ័យនៅសាកលវិទ្យាល័យភាសារទេសប៉េកាំង។

លោក លី ហៃ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងអប់រំចិន លោក Guy Ryder អគ្គលេខាធិការរងដែលទទួលបន្ទុកកិច្ចការគោលនយោបាយនៃអង្គការសហប្រជាជាតិ លោក Themba Kaula នាយកផ្នែកអនុវត្តកិច្ចសន្យាអនាគតកាលនៃខុទ្ទកាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Siddharth Chatterjee អ្នកសម្របសម្រួលប្រចាំប្រទេសចិននៃអង្គការសហប្រជាជាតិ និងលោក វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍នេះ។

កិច្ចសន្ទនានេះបានប្រារព្ធឡើងក្រោមប្រធានបទ "អនុវត្តកិច្ចសន្យាអនាគតកាល និងកែលម្អអភិបាលកិច្ចសកល" ដោយមានការចូលរួមពីតំណាងមកពីសាកលវិទ្យាល័យនានាលើពិភពលោក មន្ត្រីអង្គការសហប្រជាជាតិ និងតំណាងមកពីក្រសួងអប់រំ ក្រសួងការបរទេស និងសហព័ន្ធយុវជនចិនជាដើម។ គួរបញ្ជាក់ថា "ផែនការសកម្មភាពស្តីពីការអនុវត្តកិច្ចសន្យាអនាគតកាលសម្រាប់សាកលវិទ្យាល័យ"ត្រូវបានចេញផ្សាយជាផ្លូវការក្នុងឱកាសនេះ។