ភាសាខ្មែរ > ព័ត៌មាន > 正文

វេទិកាសកលវិទ្យាធិការនៃសម្ព័ន្ធសាកលវិទ្យាល័យភាសាបរទេសលើកទី ៥ ប្រារព្ធនៅទីក្រុងហាងចូវ

Updated: 2025-10-31

នៅថ្ងៃទី ២៤ ខែតុលា វេទិកាសកលវិទ្យាធិការនៃសម្ព័ន្ធសាកលវិទ្យាល័យភាសាបរទេសលើកទី ៥ ដែលរៀបចំដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងអនុវត្តដោយវិទ្យាស្ថានភាសាបរទេសជឺជាំង បានប្រារព្ធឡើងនៅទីក្រុងហាងចូវ។  

ឯកឧត្តម លីវ លីមីន ប្រធានសមាគមអប់រំចិនសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងអប់រំចិន ឯកឧត្តម ចា វិនជាន ប្រធានសម្ព័ន្ធសាកលវិទ្យាល័យភាសាបរទេសពិភពលោក និងជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម ចាំង ហួនជូវ សមាជិកក្រុមប្រឹក្សាសម្ព័ន្ធសាកលវិទ្យាល័យភាសាបរទេសពិភពលលោក និងជាលេខាបក្សនៃវិទ្យាស្ថានភាសាបរទេសជឺជាំង ព្រមទាំងអ្នកដឹកនាំនៃសាលាជាសមាជិកសម្ព័ន្ធចំនួនសរុប ២៤ បានអញ្ជើញចូលរួមក្នុងវេទិកានេះ។

វេទិកានេះបានប្រារព្ធឡើងក្រោមប្រធានបទ "ឆ្ពោះទៅកាន់អនាគត ពង្រឹងសមត្ថភាពដោយភាពវៃឆ្លាតឌីជីថល និងធ្វើការអភិវឌ្ឍរួមបញ្ចូលគ្នា"។ អ្នកជំនាញ និងអ្នកស្រាវជ្រាវជាង ១៧០ នាក់មកពីសាកលវិទ្យាល័យ និងស្ថាប័នចំនួនជាង ៦០ នៃប្រទេសចំនួន ២៧ បានចូលរួមក្នុងវេទិកា។ នៅក្នុងវេទិកានេះ សម្ព័ន្ធសាកលវិទ្យាល័យភាសាបរទេសពិភពលោកបានចេញផ្សាយជាផ្លូវការនូវ "គំនិតផ្តួចផ្តើមស្តីពីការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនូវការអប់រំ និងការស្រាវជ្រាវភាសានៅក្នុងយុគសម័យឌីជីថល"។