ភាសាខ្មែរ > ព័ត៌មាន > 正文

គ្រូបង្រៀន និងនិស្សិតមកពីផែ្នកភាសាខ្មែរនៃមហាវិទ្យាល័យសិក្សាអាស៊ី ចូលរួមបម្រើការងារ និងបកប្រែជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា

Updated: 2025-10-18

នៅល្ងាចថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ចាវ លឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានរៀបចំពិធីជប់លៀងដើម្បីទទួលស្វាគមន៍ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសភាប្រជាជនចិនក្នុងក្រុងប៉េកាំង។

តាមការអញ្ជើញរបស់សភាតំណាងប្រជាជនទូទាំងប្រទេសចិន គ្រូបង្រៀន និងនិស្សិតមកពីផែ្នកភាសាខ្មែរមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួមបម្រើការងារ និងបកប្រែជូនគណៈប្រតិភូជាន់ខ្ពស់ដែលដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបានបំពេញការងារដោយមានស្មារតីទំនួលខុសត្រូវកម្រិតខ្ពស់ និងបង្ហាញយ៉ាងពេញលេញនូវជំនាញភាសាលំដាប់ខ្ពស់នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ព្រមទាំងទទួលបានការសរសើរ និងការវាយតម្លៃខ្ពស់ពីភ្ញៀវគ្រប់រូប។