
កាលពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែកញ្ញា ឯកឧត្តម ចា វិនជាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលនៃមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់បណ្តុះបណ្តាលនិស្សិតថ្នាក់បណ្ឌិត ចិន-SCO ដែលប្រារព្ធនៅទីក្រុងហាអឺពីន។
ឯកឧត្តម អ៊ូ យ៉ាន អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន ឯកឧត្តម សួយ ហុងពួ អភិបាលរងខេត្តហីឡុងជាំង និងឯកឧត្តម ហាលីធុងឈីក សៀកែ សកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកទេសរដ្ឋបេឡារុស្ស និងភ្ញៀវកិត្តិយសចិន និងអន្តរជាតិជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុងពិធីនេះ។ ឯកឧត្តម ចា វិនជាន ដែលជាតំណាងតែមួយគត់នៃសាកលវិទ្យាល័យចិន បានថ្លែងសុន្ទរកថាក្នុងពិធីនេះ ហើយលោក លី សៀនលូ សកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួមបើកសម្ពោធឱ្យវេទិកាសហប្រតិបត្តិការអន្តរជាតិនៃមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់បណ្តុះបណ្តាលនិស្សិតថ្នាក់បណ្ឌិតចិន-SCO។