ភាសាខ្មែរ > ព័ត៌មាន > 正文

សាកលវិទ្យាល័យភាសាបរទេសប៉េកាំងប្រារព្ធពិធីបើកបវេសនកាលសម្រាប់និស្សិតថ្មីឆ្នាំ ២០២៥

Updated: 2025-09-17


កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងប្រារព្ធពិធីបើកបវេសនកាលសម្រាប់និស្សិតថ្មីឆ្នាំ ២០២៥។ និស្សិតថ្មីចំនួន ៣៩១៧ នាក់ដែលមកពីប្រទេសចំនួន ៩០ និងតំបន់នានានៃប្រទេសចិន បានចូលរួមក្នុងគ្រួសារដ៏ធំនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។

ឯកឧត្តមលេខាបក្ស វ៉ាង ទីងហួ ឯកឧត្តមសកលវិទ្យាធិការ ចា វិនជាន លោកអនុលេខាបក្ស ចា តឹជុង និង ស៊ូ តាភឹង លោកសកលវិទ្យាធិការរង ទីង ហាវ និង ចាវ កាង ឯកឧត្តម Paata Kalandadze ឯកអគ្គរដ្ឋទូតប្រទេស Georgia ប្រចាំនៅប្រទេសចិន លោក វ៉ាង យូហាវ អតីតនិស្សិតមហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងជាស្ថាបនិកនៃវេទិកាធ្វើដំណើរស្ម័គ្រចិត្ត "ធ្វើដំណើរលើពិភពលោក" បានចូលរួមក្នុងពិធីបើកបវេសនកាលនេះ។

ឯកឧត្តម ចា វិនជាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិតថ្មីឆ្នាំ ២០២៥ ហើយបានបង្ហាញពីការរំពឹងទុក និងការលើកទឹកចិត្តដោយស្មោះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត Paata Kalandadze តំណាងអតីតនិស្សិត តំណាងគ្រូបង្រៀន និងតំណាងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងនិស្សិតបរទេសបានថ្លែងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន។

ឯកឧត្តម វ៉ាង ទីងហួ បានបំពាក់ផ្លាកសញ្ញាសាលា និងផ្តល់បណ្ណសាលាដល់តំណាងនិស្សិតថ្មី។

បន្ទាប់មក តំណាងនិស្សិតបានជូនផ្កាដល់តំណាងគ្រូបង្រៀនដែលមានវត្តមាន ហើយតំណាងនិស្សិតបានដឹកនាំនិស្សិតទាំងអស់អានពាក្យសន្យានៃការចូលសិក្សា។ ពិធីបើកបវេសនកាលត្រូវបានបញ្ចប់ទៅដោយជោគជ័យជាមួយនឹងការច្រៀងបទចម្រៀងរបស់សាលា។