ភាសាខ្មែរ > ព័ត៌មាន > 正文

ឯកឧត្តម Adam Habib ប្រធាន SOAS នៃសាកលវិទ្យាល័យឡុងដ៍ បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

Updated: 2025-09-03

កាលពីថ្ងៃទី ២៩ ខែសីហា ឯកឧត្តម Adam Habib ប្រធាន SOAS នៃសាកលវិទ្យាល័យឡុងដ៍ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងឯកឧត្តមសកលវិទ្យាធិការ ចា វិនជាន បានជួបជាមួយគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម Adam Habib។ ភាគីទាំងពីរបានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការនៃវិទ្យាស្ថានរួមរវាងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងវិទ្យាស្ថាន SOAS

នៅថ្ងៃដដែលនោះ ឯកឧត្តម Adam Habib ដែលអមដោយឯកឧត្តម ចា វិនជាន បានទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងបានចូលរួមកម្មវិធីស្វាគមន៍និស្សិតថ្មីឆ្នាំ ២០២៥ ដោយទទួលបាននូវបទពិសោធន៍អំពីបរិយាកាសដ៏កក់ក្តៅក្នុងសាលារៀន។ ឯកឧត្តម Adam Habib ក៏បានថ្លែងសុន្ទរកថាដែលមានចំណងជើងថា "តើយើងនៅឯណា? តួនាទីរបស់អាហ្រ្វិកខាងត្បូង និងអាហ្រ្វិកនៅក្នុងពិភពលោកបច្ចុប្បន្ន"។