ភាសាខ្មែរ > ព័ត៌មាន > 正文

ឯកឧត្តមលេខាបក្ស វ៉ាង ទីងហួ ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្លង់ ដាណឺម៉ាក និងស៊ុយអែត

Updated: 2025-09-02

កាលពីថ្ងៃទី ២១ ដល់ទី ២៩ ខែសីហា ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្លង់ ដាណឺម៉ាក និងស៊ុយអែត។ គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យអ៊ីស្លង់ សាកលវិទ្យាល័យ Akureyri សាកលវិទ្យាល័យ Aarhus ប្រទេសដាណឺម៉ាក សាកលវិទ្យាល័យ Copenhagen សាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត និងវិទ្យាស្ថានស៊ុយអែតសម្រាប់ទំនាក់ទំនងអន្តរជាតិ (Svenska Institutet) ហើយក៏បានទៅដល់ស្ថានទូតប្រទេសចិនប្រចាំប្រទេសអ៊ីស្លង់ ដាណឺម៉ាក និងស៊ុយអែតផងដែរ។ លើសពីនេះ គណៈប្រតិភូក៏បានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺពន្លឺប៉ូលខាងជើងនៅសាកលវិទ្យាល័យអ៊ីស្លង់ សាខា Stockholm នៃធនាគារចិន (អឺរ៉ុប) និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រចាំអឺរ៉ុបនៃក្រុមហ៊ុន Shanghai Electric Wind Power Group ហើយបានរៀបចំកិច្ចសន្ទនាជាមួយអ្នកស្រាវជ្រាវ ដើម្បីសិក្សាស្រាវជ្រាវពីស្ថានភាពនៃហគ្រាសចិនដែលធ្វើវិនិយោគក្នុងតំបន់។ គណៈប្រតិភូក៏បានជួបជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ដែលកំពុងសិក្សានៅសាកលវិទ្យាល័យស៊ីស្លង់ ពិភាក្សាជាមួយសិក្ខាកម្មជនជាតិស៊ុយអែតនៃកម្មវិធី "ស្វែងរកប្រទេសចិន" ឆ្នាំ ២០២៥ និងបានសួរសុខទុក្ខជាមួយអតីតនិស្សិតនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងដែលកំពុងធ្វើការក្នុងវិស័យផ្សេងៗនៃប្រទេសដាណឺម៉ាក និងស៊ុយអែត។