
នារសៀលថ្ងៃទី ១៦ ខែកក្កដា គណៈប្រតិភូផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន ដែលដឹកនាំដោយលោកអនុប្រធាន ហ្វឹង ជួនយ៉ាង បានធ្វើទស្សនកិច្ចនៅមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកវិទ្យាល័យភាសាបរទេសប៉េកាំង។ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើការបង្កើតមូលដ្ឋានកម្មសិក្សា និងការអនុវត្តជាក់ស្តែងសម្រាប់និស្សិតមហាវិទ្យាល័យ និងរួមគ្នាស្វែងរកវិធីសាស្រ្តថ្មីសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សអំពីជំនាញផ្សព្វផ្សាយអន្តរជាតិតាមរយៈមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន។
ភាគីទាំងពីរបានពិភាក្សាជាក់ស្តែងលើការអភិវឌ្ឍមូលដ្ឋានកម្មសិក្សា និងការអនុវត្តជាក់ស្តែង ហើយឈានដល់ការឯកភាពគ្នាលើបញ្ហាផ្សេងៗជាច្រើន រួមមានការជ្រើសរើសនិស្សិតសម្រាប់ធ្វើកម្មសិក្សានៅមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន ការរួមគ្នាបង្កើតបណ្តាញទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយថ្មី និងការរៀបចំសកម្មភាពអនុវត្តសង្គមសម្រាប់ការអប់រំអំពីស្ថានភាពប្រទេសជាដើម។