ភាសាខ្មែរ > ព័ត៌មាន > 正文

កម្មវិធីជំរំរដូវក្តៅ "ស្ពានចិន" BFSU នៃគម្រោង"ស្វែងយល់ពីប្រទេសចិន" ឆ្នាំ ២០២៥ បើកសម្ពោធជាផ្លូវការ

Updated: 2025-08-15

កាលពីថ្ងៃទី ៣១ ខែកក្កដា កម្មវិធីជំរំរដូវក្តៅ "ស្ពានចិន" BFSU នៃ គម្រោង"ស្វែងយល់ពីប្រទេសចិន" ឆ្នាំ ២០២៥ បានបើកសម្ពោធនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ លោក ចា តឹជុង អនុលេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោក លីវ ជីនឈីង អនុប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន និងបរទេសនៃក្រសួងអប់រំចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ពោធនេះ។ គ្រូបង្រៀន និងសិស្សនិស្សិតចំនួន ១៥៤ នាក់ដែលមកពីប្រទេសចំនួន ១៥ រួមមាន ប្រទេសឆេក ប៊ុលហ្គារី ប៉ូឡូញ អូទ្រីស កូរ៉េខាងត្បូង ម៉ាឡេស៊ី អេស្ប៉ាញ និងអ៊ីតាលីជាដើម បានចូលរួមក្នុងពិធីបើកសម្ពោធនេះ។

កម្មវិធីជំរំរដូវក្តៅ "ស្ពានចិន" BFSU នៃគម្រោង"ស្វែងយល់ពីប្រទេសចិន"ត្រូវបានរៀបចំដោយមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន និងបរទេសនៃក្រសួងអប់រំចិន និងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ក្នុងនាមជាកម្មវិធីអប់រំភាសាចិនអន្តរជាតិដ៏ល្បីឈ្មោះសម្រាប់សិស្សនិស្សិតបរទេស កម្មវិធីជំរំរដូវក្តៅនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអន្តរជាតិ និងការផ្លាស់ប្តូរឆ្លងវប្បធម៌ ផ្តល់នូវបទពិសោធន៍សិក្សាភាសាចិនដែលមានគុណភាពខ្ពស់សម្រាប់និស្សិតអន្តរជាតិ ព្រមទាំងជួយអ្នកចូលរួមឱ្យទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ចិន និងបទពិសោធន៍អំពីប្រទេសចិននាពេលបច្ចុប្បន្ន។ តាមរយៈការអប់រំភាសា ការយកបទពិសោធន៍វប្បធម៌ ការធ្វើទស្សនកិច្ចជាក់ស្តែង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។