
កាលពីថ្ងៃទី ២៦ ខែកក្កដា ឯកឧត្តម Salvador Illa ប្រធានតំបន់ស្វយ័ត Catalonia ប្រទេសអេស្ប៉ាញ បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។
ឯកឧត្តម ចា វិនជាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានទទួលជួបគណៈប្រតិភូ។ ឯកឧត្តម វ៉ាង សៀយ៉ុង ប្រធាននាយកដ្ឋានលេខ ៨ នៃក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនិស្តចិន និងលោកជំទាវ Marta Betanzos ឯកអគ្គរដ្ឋទូតប្រទេសអេស្ប៉ាញប្រចាំប្រទេសចិនក៏បានចូលរួមក្នុងជំនួបនេះដែរ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើប្រធានបទសំខាន់មួយចំនួន រួមមានទំនាក់ទំនងទ្វេភាគីចិន-អេស្ប៉ាញ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការភាសាជាដើម។