ភាសាខ្មែរ > ព័ត៌មាន > 正文

"កាសែតអំណានចិន" ចុះផ្សាយអត្ថបទរបស់សាស្ត្រចារ្យ ស៊ូ យីងយីង នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង៖ "ផ្កានៃអរិយធម៌ចម្រុះនៅលើដីកក់ក្តៅនៃតំបន់អាស៊ីអាគ្នេយ៍"

Updated: 2025-07-30

នៅថ្ងៃទី ១៨ ខែមិថុនា ទំព័រទី ៥ និងទី ៦ នៃ "កាសែតអំណានចិន" បានចុះផ្សាយអត្ថបទមួយរបស់លោកស្រីសាស្រ្តាចារ្យ ស៊ូ យីងយីង នៃមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ដែលមានចំណងជើងថា  "ផ្កានៃអរិយធម៌ចម្រុះនៅលើដីកក់ក្តៅនៃតំបន់អាស៊ីអាគ្នេយ៍"។ អត្ថបទនេះពិពណ៌នាអំពីអរិយធម៌ដ៏សម្បូរបែប និងចម្រុះពណ៌របស់ប្រទេសម៉ាឡេស៊ី និងការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមករវាងអរិយធម៌ចិន និងម៉ាឡេស៊ី ដែលមានរយៈពេលរាប់ពាន់ឆ្នាំមកហើយ។

ចាប់ពីថ្ងៃទី ១៨ ដល់ទី ២២ ខែមិថុនា ពិព័រណ៍សៀវភៅអន្តរជាតិទីក្រុងប៉េកាំងលើកទី ៣១ បានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និសីទជាតិ។ ប្រទេសម៉ាឡេស៊ីគឺជាប្រទេសកិត្តិយសនៅក្នុងពិព័រណ៍នេះ។ លោកស្រី ស៊ូ យីងយីង បានទទួលការអញ្ជើញឱ្យសរសេរអត្ថបទនេះ ដើម្បីជំរុញការផ្សព្វផ្សាយពីប្រទេសកិត្តិយស។