
កាលពីថ្ងៃទី ១៨ ខែមិថុនា មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្រ្វិកនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានប្រារព្ធពិធីបោះពុម្ពផ្សាយសៀវភៅថ្មី "ស្មារតីអាស៊ី-អាហ្រ្វិក ការទទួលបន្តបែបច្នៃប្រឌិត៖ ប្រវត្តិរៀបរាប់តាមមាត់នៃការអភិវឌ្ឍមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្រ្វិក"។ លោក ចាវ កាង សកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយលោកស្រី ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ី ចូលរួមជាអ្នកសម្របសម្រួល។
ភ្ញៀវប្រមាណ ១៣០ នាក់ ដែលមកពីមជ្ឈមណ្ឌលអាស៊ី-អាហ្រ្វិកនៃវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន វិទ្យាស្ថានសិក្សាអាស៊ីខាងលិច និងអាហ្រ្វិកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន មជ្ឈមណ្ឌលធ្វើមាតុភូមិនិវត្តន៍ក្រុងប៉េកាំងនៃរដ្ឋបាលអន្តោប្រវេសន៍ជាតិចិន ព្រមទាំងអ្នកទទួលខុសត្រូវនៃបណ្ណាល័យ សារមន្ទីរប្រវត្តិសាស្ត្រសាលា ការិយាល័យអតីតនិស្សិត គ្រូបង្រៀន និងបុគ្គលិកនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។