ភាសាខ្មែរ > ព័ត៌មាន > 正文

ឯកឧត្តមសកលវិទ្យាធិការ ចា វិនជាន ដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចប្រទេស ៣ ក្នុងតំបន់អាហ្វ្រិកខាងកើត

Updated: 2025-07-10

ចាប់ពីថ្ងៃទី ២២ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា លោក ចា វិនជាន សកលវិទ្យាធិការ និងជាអនុលេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសរវ៉ាន់ដា អ៊ូហ្គង់ដា និងកេនយ៉ា ដែលបានទៅទស្សនាសាកលវិទ្យាល័យរវ៉ាន់ដា សាកលវិទ្យាល័យម៉ាខេរេរេ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលូយ៉ាងជឺ មជ្ឈមណ្ឌលសង្កេតការអភិវឌ្ឍន៍អ៊ូហ្គង់ដា សាកលវិទ្យាល័យខេនយ៉ាថា សាកលវិទ្យាល័យណែរ៉ូពី សាកលវិទ្យាល័យ និងធនាគារខួរក្បាលផ្សេងៗទៀត ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមក៏បានទៅបំពេញទស្សនកិច្ចនៅស្ថានទូតប្រទេសចិនប្រចាំប្រទេសរវ៉ាន់ដា ស្ថានទូតប្រទេសចិនប្រចាំប្រទេសអ៊ូហ្គង់ដា និងស្ថានទូតប្រទេសចិនប្រចាំប្រទេសកេនយ៉ា និងបានជួបពិភាក្សាជាមួយអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរប្រចាំប្រទេសរវ៉ាន់ដា ទស្សនាទីស្នាក់ការប្រចាំប្រទេសរវ៉ាន់ដានៃក្រុមហ៊ុនវិស្វកម្មស៊ីវិលចិន ក្រុមគ្រូពេទ្យចិននៅប្រទេសរវ៉ាន់ដា សាខាប្រទេសអ៊ូហ្គង់ដានៃក្រុមហ៊ុនស៊ីដាថាមស៍ សាខាប្រទេសកេនយ៉ានៃក្រុមហ៊ុនវិស្វកម្មស៊ីវិលចិន ទីស្នាក់ការប្រចាំទ្វីបអាហ្វ្រិកនៃទីភ្នាក់ងារព័ត៌មានស៊ីនហួចិន និងទីស្នាក់ការប្រចាំប្រទេសកេនយ៉ានៃក្រុមហ៊ុនសាងសង់ផ្លូវ និងស្ពានចិនជាដើម ហើយបានចូលរួមកិច្ចប្រជុំអំពីការស្រាវជ្រាវវិទ្យាសាស្ត្រដែលរៀបចំដោយមជ្ឈមណ្ឌលសង្កេតការអភិវឌ្ឍន៍អ៊ូហ្គង់ដា និងសាកលវិទ្យាល័យណែរ៉ូពី និងបានទទួលកិច្ចសម្ភាសន៍ពីប្រព័ន្ធផ្សព្វផ្សាយ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងដែលថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងទៅធ្វើទស្សនកិច្ចនៅប្រទេសរវ៉ាន់ដា និងអ៊ូហ្គង់ដា។ គណៈប្រតិភូបានឈានដល់មតិឯកភាពទូលំទូលាយជាមួយដៃគូសហប្រតិបត្តិការនៃប្រទេសចំនួន ៣ ក្នុងតំបន់អាហ្វ្រិកខាងកើតលើបញ្ហាមួយចំនួនដូចជា ការពង្រឹងបន្ថែមការបង្រៀនភាសា និងវប្បធម៌ប្រទេសអាហ្វ្រិក និងការបណ្ដុះបណ្ដាលធនធានមនុស្សជំនាញ រួមគ្នាធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងវិស័យសិក្សាតាមប្រទេស និងតំបន់ជាមួយសាកលវិទ្យាល័យ និងអ្នកស្រាវជ្រាវល្បីៗក្នុងតំបន់ ការពង្រីកកិច្ចសហប្រតិបត្តិការរវាងសាលារៀន និងសហគ្រាស និងការផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការធ្វើកម្មសិក្សា ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយស្ថាប័នពាក់ព័ន្ធ។ ដំណើរទស្សនកិច្ចនេះបានធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាព និងភាពជឿទុកចិត្តគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការ និងទទួលបានភាពជោគជ័យយ៉ាងគាប់ប្រសើរ។