ភាសាខ្មែរ > ព័ត៌មាន > 正文

ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ីអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

Updated: 2025-06-27

កាលពីថ្ងៃទី ១៨ ខែមិថុនា ឯកឧត្តម ហួង ចាហ៊ឺ អនុរដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម ចា វិនជាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោកសកលវិទ្យាធិការរង ចាវ កាង បានជួបជាមួយគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម ហួង ចាហ៊ឺ។

ឯកឧត្តម ចា វិនជាន បានធ្វើបទឧទ្ទេសនាមអំពីស្ថានភាពទូទៅនៃការបណ្តុះបណ្តាលធនធាមនុស្ស ការផ្លាស់ប្តូរអន្តរជាតិ និងការអភិវឌ្ឍមុខជំនាញនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយសង្ឃឹមថានឹងយកដំណើរទស្សនកិច្ចនេះជាឱកាសមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី និងចូលរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ និងក្នុងកម្រិតតំបន់។ ឯកឧត្តម ហួង ចាហ៊ឺ បានមានប្រសាសន៍ថា ក្រសួងអប់រំម៉ាឡេស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរ និងការសន្ទនាជាមួយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយសង្ឃឹមថានឹងអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងការស្រាវជ្រាវការធ្វើតេស្ត៍ភាសា ការផ្លាស់ប្តូរគ្រូបង្រៀន និងសិស្សានុសិស្ស និងការស្រាវជ្រាវវិទ្យាសាស្ត្រជាដើម។

បន្ទាប់មក ឯកឧត្តម ហួង ចាហ៊ឺ និងគណៈប្រតិភូបានទៅទស្សនាការិយាល័យបង្រៀន និងស្រាវជ្រាវ និងមជ្ឈមណ្ឌលស្រាវជ្រាវភាសាម៉ាឡេស៊ីនៃមហាវិទ្យាល័យសិក្សាអាស៊ី។