
កាលពីថ្ងៃទី ២៣ ខែមិថុនា ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្រ្តថៃ បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោកសកលវិទ្យាធិការរង ចាវ កាង បានទទួលជួបគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា។
ឯកឧត្តម វ៉ាង ទីងហួ បានថ្លែងថា ក្នុងរយៈពេល ៥០ ឆ្នាំបន្ទាប់ពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតមក ប្រទេសចិន និងថៃមានទំនាក់ទំនងជិតស្និទ្ធដូចគ្រួសារតែមួយ។ ការផ្លាស់ប្តូរលើកនេះនឹងជួយបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងភាគីទាំងពីរ និងបន្តពង្រឹងចំណងមិត្តភាពដ៏ល្អប្រពៃរវាងប្រទេសចិន និងថៃ។ យើងរំពឹងថានឹងស្វែងរកឱកាសនៃការធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ និងពួតដៃគ្នាដើម្បីបណ្តុះបណ្តាលធនធានមនុស្សដ៏ឆ្នើមកាន់តែច្រើន។ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានកោតសរសើរចំពោះការរួមចំណែករបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងក្នុងការបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសថៃ និងចិន ហើយបានសម្តែងនូវការស្វាគមន៍ និងការគាំទ្រចំពោះការផ្លាស់ប្តូរ និងការសន្ទនារវាងយុវជនថៃ និងចិន។
បន្ទាប់មក ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានសំណេះសំណាលជាមួយតំណាងគ្រូបង្រៀន និងសិស្សានុសិស្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងលើបញ្ហាមួយចំនួនដូចជា ទំនាក់ទំនងចិន-ថៃ ការផ្លាស់ប្តូរផ្នែកអប់រំ និងការលូតលាស់របស់យុវជន។ល។