ភាសាខ្មែរ > ព័ត៌មាន > 正文

គណៈប្រតិភូនៃសាកលវិទ្យាល័យបច្ចេកវិទ្យាម៉ារ៉ាប្រទេសម៉ាឡេស៊ី ធ្វើទស្សនកិច្ចនៅមហាវិទ្យាល័យសិក្សាអាស៊ី

Updated: 2025-06-30

នារសៀលថ្ងៃទី ៣ ខែមិថុនា គណៈប្រតិភូនៃសាកលវិទ្យាល័យបច្ចេកវិទ្យាម៉ារ៉ា ប្រទេសម៉ាឡេស៊ី បានអញ្ជើញទៅបំពេញទស្សនកិច្ចជាមិត្តភាពនៅមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងសាលាទាំងពីរ បង្កើនការផ្លាស់ប្តូរ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងនិស្សិតវ័យក្មេងនៃប្រទេសចិន និងម៉ាឡេស៊ី ព្រមទាំងចាក់បញ្ចូលនូវកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសចិន និងម៉ាឡេស៊ី។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃសាកលវិទ្យាល័យបច្ចេកវិទ្យាម៉ារ៉ាលើកនេះ មិនត្រឹមតែផ្តល់ឱកាសដ៏មានតម្លៃសម្រាប់និស្សិតនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងក្នុងការបង្កើនការផ្លាស់ប្តូរជាមួយនិស្សិតនៃសាកលវិទ្យាល័យម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យនៃប្រទេសចិន និងម៉ាឡេស៊ីទៀតផង ហើយក៏បានដើរតួនាទីជាវិជ្ជមានក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងម៉ាឡេស៊ី និងបង្កើនទំនាក់ទំនងមិត្តភាពរវាងយុវជននៃប្រទេសទាំងពីរផងដែរ។