ភាសាខ្មែរ > ព័ត៌មាន > 正文

ឯកឧត្តមសកលវិទ្យាធិការ ចា វិនជីន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចសន្ទនាសកលវិទ្យាធិការសាកលវិទ្យាល័យ ចិន-ប្រេស៊ីល នៅប្រទេសប្រេស៊ីល

Updated: 2025-06-10

កាលពីថ្ងៃទី ២ ដល់ទី ៦ ខែមិថុនា ឯកឧត្តម ចា វិនជីន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសប្រេស៊ីល និងបានចូលរួមកិច្ចសន្ទនាសកលវិទ្យាធិការសាកលវិទ្យាល័យ ចិន-ប្រេស៊ីល ដែលប្រារព្ធនៅទីក្រុង Brasilia។ ឯកឧត្តមបានជួបជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យដែលជាដៃគូសហប្រតិបត្តិការនៅប្រទេសប្រេស៊ីល និងបានទៅទស្សនាស្ថានទូតប្រទេសចិនប្រចាំប្រទេសប្រេស៊ីល សាកលវិទ្យាល័យ Federal University of Latin American Integration និងសាលារដ្ឋបាលក្រុង Foz do Iguaçu

នៅក្នុងកិច្ចសន្ទនាសកលវិទ្យាធិការសាកលវិទ្យាល័យ ចិន-ប្រេស៊ីល ដែលបានធ្វើឡើងនៅថ្ងៃទី ៣ ខែមិថុនានោះ តំណាងនៃសាកលវិទ្យាល័យចិន និងប្រេស៊ីលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀមួយចំនួនធំ ក្រោមអធិបតីភាពរបស់ឯកឧត្តម វ៉ាង ចាយី អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និងឯកឧត្តម ម៉ាខូស តៃវីដ អនុរដ្ឋមន្ត្រីក្រសួងអប់រំប្រេស៊ីល។ ឯកឧត្តម ចា វិនជីន និង លោកជំទាវ ទីអាណា ភេរ៉េរ៉ា សកលវិទ្យាធិការនៃសាកលវិទ្យាល័យ Federal University of Latin American Integration បានចុះហត្ថលេខាលើ "កិច្ចព្រមព្រៀងពិសេសស្តីពីការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្ររវាងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងសាកលវិទ្យាល័យ Federal University of Latin American Integration"។ នៅក្នុងវគ្គទី ៣ នៃកិច្ចសន្ទនាសកលវិទ្យាធិការសាកលវិទ្យាល័យចិន-ប្រេស៊ីល ឯកឧត្តម ចា វិនជីន បានធ្វើបាឋកថាពិសេសមួយដែលមានចំណងជើងថា "កិច្ចសន្ទនាសកល និងការផ្លាស់ប្តូរឆ្លងវប្បធម៌៖ ការអនុវត្តជាក់ស្តែងរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងក្នុងការលើកកម្ពស់ការរៀនសូត្រអរិយធម៌គ្នាទៅវិញទៅមករវាងចិន និងប្រេស៊ីល" ។