ភាសាខ្មែរ > ព័ត៌មាន > 正文

គ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ទទួលបានការអញ្ជើញឱ្យចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងឥណ្ឌូនេស៊ី និងខួបលើកទី ៧០ នៃសន្និសីទ Bandung

Updated: 2025-05-29

នៅថ្ងៃទី ២១ ខែមេសា គ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងឥណ្ឌូនេស៊ី និងខួបលើកទី ៧០ នៃសន្និសីទ Bandung តាមការអញ្ជើញរបស់សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស។

ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន ឯកឧត្តម ស៊ូគីយ៉ូណូ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី និងឯកឧត្តម សាហ្វរី រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានអញ្ជើញចូលរួមក្នុងពិធីនេះ។

លោក ចាវ កាង សកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួមពិធីនេះ ហើយផ្លាស់ប្តូរយ៉ាងស្និទ្ធស្នាលជាមួយឯកឧត្តមរដ្ឋមន្ត្រី ស៊ូគីយ៉ូណូ និងតំណាងដែលមកពីសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងស្ថានទូតនៃប្រទេសនានាប្រចាំប្រទេសចិន។លោកស្រី ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ី បានអមដំណើរលោក ចាវ កាង ដើម្បីចូលរួមក្នុងពិធីនេះ។