ភាសាខ្មែរ > ព័ត៌មាន > 正文

ថ្នាក់ដឹកនាំសាលាអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ កម្ពុជា និងឡាវ

Updated: 2025-05-12

កាលពីថ្ងៃទី ២៣ ដល់ទី ៣០ ខែមេសា លោក ចា តឺជុង អនុលេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ កម្ពុជា និងឡាវ។

នៅរសៀលថ្ងៃទី ២៦ ខែមេសា គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅរាជបណ្ឌិត្យសភាពកម្ពុជា។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការរួមគ្នាបណ្ដុះបណ្ដាលធនធានមនុស្ស ការស្រាវជ្រាវតំបន់អាស៊ីអាគ្នេយ៍ បទពិសោធន៍អភិបាលកិច្ចរបស់ប្រទេសចិន និងការរៀបចំវេទិការធនាគារខួរក្បាលកម្រិតខ្ពស់ជាដើម ព្រមទាំងបានបង្ហាញពីការរំពឹងទុកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

នៅថ្ងៃទី ២៨ ខែមេសា គណៈប្រតិភូបានទៅធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៃប្រទេសកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តតាមសមិទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង នៅប្រទេសកម្ពុជា រួមធ្វើការស្រាវជ្រាវអំពីទំនាក់ទំនងចិន-កម្ពុជា និងការកែលម្អផែនការផ្លាស់ប្តូរគ្រូបង្រៀន និងនិស្សិតជាដើម ព្រមទាំងបានចុះហត្ថលេខាលើ "កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរធនធានមនុស្សកម្រិតខ្ពស់រវាងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ"។