
កាលពីថ្ងៃទី ១៦ ដល់ទី ២៤ ខែមេសា ឯកឧត្តម ចា វិនជាន សាកលវិទ្យាធិការ និងជាអនុលេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងកៀហ្ស៊ីស៊ីស្ថានក្នុងតំបន់អាស៊ីកណ្តាល ហើយបានទៅទស្សនាសាកលវិទ្យាល័យជាតិ Al-Farabi សាកលវិទ្យាល័យទំនាក់ទំនង និងភាសាពិភពលោក Ablai Khan និងសាកលវិទ្យាល័យ Nazarbayev នៃប្រទេសកាហ្សាក់ស្ថាន សាកលវិទ្យាល័យទេសចរណ៍អន្តរជាតិ និងបេតិកភណ្ឌវប្បធម៌ផ្លូវសូត្រ សាកលវិទ្យាល័យជាតិ Alisher Navoiy សាកលវិទ្យាល័យ Mirzo Ulugbek នៃប្រទេសអ៊ូសបេគីស្ថាន សាកលវិទ្យាល័យជាតិ Jusup Balasagyn សាកលវិទ្យាល័យជាតិ Bishkek នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ឯកឧត្តមបានទៅទស្សនាស្ថានអគ្គកុងស៊ុលប្រទេសចិនប្រចាំអាលម៉ាទី ស្ថានទូតប្រទេសចិនប្រចាំកាហ្សាក់ស្ថាន ស្ថានទូតប្រទេសចិនប្រចាំនៅអ៊ូសបេគីស្ថាន ស្ថានទូតប្រទេសចិននៅកៀហ្ស៊ីស៊ីស្ថាន និងក្រសួងអប់រំ និងវិទ្យាសាស្ត្រកៀហ្ស៊ីស៊ីស្ថាន ហើយបានទៅទស្សនាក្រុមហ៊ុនអភិវឌ្ឍតំបន់ឧស្សាហកម្ម ភឺងសឺង ចិន-អ៊ូសបេគីស្ថាន និងក្រុមហ៊ុនផ្លូវដែកជាតិកៀហ្ស៊ីស៊ីស្ថាននៃគម្រោងផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន។
នេះជាលើកទី ១ ដែលគណៈប្រតិភូនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងទៅទស្សនាប្រទេសអ៊ូសបេគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន។ គណៈប្រតិភូបានឈានដល់ការឯកភាពគ្នាជាច្រើនជាមួយដៃគូមកពីប្រទេសអាស៊ីកណ្តាលទាំង ៣ លើការពង្រឹងបន្ថែមទៀតនូវការបង្រៀនភាសាផ្លូវការ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៃប្រទេសអាស៊ីកណ្តាលទាំង ៥ ធ្វើការស្រាវជ្រាវរួមគ្នាអំពីប្រទេសនិងតំបន់ ព្រមទាំងការអប់រំក្នុងតំបន់ជាមួយសាកលវិទ្យាល័យល្បីៗក្នុងបណ្តាប្រទេសអាស៊ីកណ្តាល រួមគ្នាបណ្តុះបណ្តាលអ្នកបកប្រែភាសារុស្ស៊ី ចិន និងប្រទេសអាស៊ីកណ្តាលកម្រិតខ្ពស់ និងការទាក់ទាញគ្រូបង្រៀន និងនិស្សិតមកពីប្រទេសអាស៊ីកណ្តាលឱ្យមកបន្តការសិក្សានៅក្នុងប្រទេសចិន ហើយបានចុះកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការ និងអនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធ។