ភាសាខ្មែរ > ព័ត៌មាន > 正文

សាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងវិទ្យាស្ថាន SOAS នៃសាកលវិទ្យាល័យក្រុងឡុងដ៍ ចុះហត្ថលេខាលើលិខិតបំណងអំពីកិច្ចសហប្រតិបត្តិការ

Updated: 2025-04-23

កាលថ្ងៃទី ៩ ខែមេសា ពិធីចុះហត្ថលេខាលើលិខិតបំណងអំពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងវិទ្យាស្ថាន SOAS នៃសាកលវិទ្យាល័យក្រុងឡុងដ៍ បានប្រារព្ធឡើងនៅវិទ្យាស្ថាន SOAS។ ឯកឧត្តម ម៉ា ជូន អភិបាលរងក្រុងប៉េកាំង បានចូលរួមក្នុងពិធីចុះហត្ថលេខា និងថ្លែងសុន្ទរកថាសំខាន់។ លោក ចាវ កាង សកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោក Laura Hammond នាយករងនៃវិទ្យាស្ថាន SOAS សាកលវិទ្យាល័យក្រុងឡុងដ៍ បានចុះហត្ថលេខាលើលិខិតបំណងនេះ។