
កាលពីថ្ងៃទី ១១ ខែមេសា ឯកឧត្តម Majintha Jayesinghe ឯកអគ្គរដ្ឋទូតប្រទេសស្រីលង្កាប្រចាំប្រទេសចិន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម ចា វិនជាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានជួបជាមួយគណៈប្រតិភូ។ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងមជ្ឈដ្ឋានអប់រំនៃប្រទេសស្រីលង្កាលើវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរគ្រូបង្រៀននិងសិស្ស និងការសន្ទនាអំពីការស្រាវជ្រាវវិទ្យាសាស្ត្រជាដើម។