
កាលពីថ្ងៃទី ១៣ ខែមេសា ឯកឧត្តម John Busuttil ឯកអគ្គរដ្ឋទូតប្រទេសម៉ាល់តាប្រចាំនៅប្រទេសចិន និងឯកឧត្តម Alfred J. Vella សកលវិទ្យាធិការនៃសាកលវិទ្យាល័យម៉ាល់តា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម ចា វិនជាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោកសកលវិទ្យាធិការរង លីវ ស៊ានលូ បានជួបជាមួយគណៈប្រតិភូ។ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។ គណៈប្រតិភូបានចូលរួមក្នុងសកម្មភាពថ្នាក់រៀនភាសាម៉ាល់តា និងបានផ្លាស់ប្តូរទស្សនៈជាមួយនិស្សិតរៀនភាសាម៉ាល់តានៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។