
កាលពីថ្ងៃទី ១៦ ខែមេសា ឯកឧត្តម Per Augustsson ឯកអគ្គរដ្ឋទូតប្រទេសស៊ុយអែតប្រចាំនៅប្រទេសចិន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានជួបជាមួយគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម Per Augustsson។ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងមជ្ឈដ្ឋានផ្សេងៗនៅក្នុងប្រទេសស៊ុយអែត និងជំរុញការផ្លាស់ប្តូរ និងទស្សនកិច្ចគ្នាទៅវិញទៅមករវាងគ្រូបង្រៀន និងសិស្សនិស្សិត ព្រមទាំងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ។ មុននឹងជំនួបនេះ ឯកឧត្តម Per Augustsson បានទៅទស្សនាមហាវិទ្យាល័យភាសា និងវប្បធម៌អឺរ៉ុប ហើយបានផ្លាស់ប្តូរគ្នាយ៉ាងស៊ីជម្រៅជាមួយគ្រូបង្រៀន និងនិស្សិតរៀនភាសាស៊ុយអែត។