ភាសាខ្មែរ > ព័ត៌មាន > 正文

លោកអនុប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមខេត្តយូណាន ធ្វើទស្សនកិច្ចនៅមហាវិទ្យាល័យសិក្សាអាស៊ី

Updated: 2025-04-28

ព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ លោក ឆឹន លីជូន អនុប្រធាននៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តយូណាន បានអញ្ជើញមកធ្វើទស្សនកិច្ចនៅមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ដើម្បីធ្វើការផ្លាស់ប្ដូរស៊ីជម្រៅអំពីការកសាងប្រព័ន្ធកម្មវិធីសិក្សាជំនាញ ពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសិក្សាស្រាវជ្រាវអាស៊ីខាងត្បូង។ 

លោកស្រី ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ី និងលោកស្រី ជឹង ឈូង ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីខាងត្បូងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានជួបពិភាក្សាជាមួយគណៈប្រតិភូដែលដឹកនាំដោយលោក ឆឹន លីជូន អំពីស្ថានភាពបច្ចុប្បន្ននៃការសិក្សាស្រាវជ្រាវអាស៊ីខាងត្បូង ការច្នៃប្រឌិតយន្តការ និងតម្រូវការយុទ្ធសាស្ត្រជាតិ ។

តំណាងគ្រូបង្រៀនមកពីមហាវិទ្យាល័យសិក្សាអាស៊ីក៏បានចូលរួមក្នុងការជួបពិភាក្សានេះផងដែរ។