
កាលពីថ្ងៃទី ២៥ ខែមីនា ឯកឧត្តម Paulo Rangel ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម ចា វិនជីន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោកសាកលវិទ្យាធិការរង ចាវ កាង បានជួបជាមួយ គណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម Paulo Rangel។ ឯកឧត្តម Paulo Rangel បានថ្លែងសុន្ទរកថាដែលមានប្រធានបទអំពីភាសា និងវប្បធម៌ព័រទុយហ្គាល់ ហើយបានផ្លាស់ប្តូរទស្សនៈជាមួយគ្រូបង្រៀន និងសិស្សនិស្សិតនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។