
កាលពីថ្ងៃទី ២២ ខែមីនា វេទិកាលើកទី ៩ ស្តីពីការធ្វើកំណែទម្រង់ និងការអភិវឌ្ឍវិស័យអប់រំភាសាបរទេសនៃសាលាឧត្តមសិក្សា បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ ក្នុងឱកាសវេទិកានេះ វេទិកាសេវាកម្មភាសាសកល(រួមទាំងភាសាប្រើប្រាស់មិនទូទៅ)របស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំង ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ វេទិកានេះត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍នៃការស្ថាបនារួមគ្នា ការរួមរស់នៅជាមួយគ្នា និងការចែករំលែកគ្នា ហើយមានសាខាវេទិកាចំនួន ៣ គឺ វេទិកាសេវាកម្មភាសា វេទិកាអប់រំភាសា និងវេទិកាស្រាវជ្រាវ និងការពារភាសា។