ភាសាខ្មែរ > ព័ត៌មាន > 正文

ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចសម្រាប់អបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងវៀតណាម

Updated: 2025-02-21

នៅថ្ងៃទី ២៤ ខែមករា ពិធីបដិសណ្ឋារកិច្ចសម្រាប់អបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងវៀតណាមបានប្រារព្ធនៅទីក្រុងប៉េកាំង។ ពិធីបដិសណ្ឋារកិច្ចនេះត្រូវបានសហការរៀបចំដោយសមាគមមិត្តភាពជាមួយបរទេសប្រជាជនចិន និងស្ថានទូតប្រទេសវៀតណាមប្រចាំនៅប្រទេសចិន។ លោក ចាវ កាង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិន និងជាសកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានទទួលការអញ្ជើញឱ្យចូលរួមក្នុងពិធីនេះ។

ក្នុងឱកាសនេះ តំណាងមកពីប្រទេសចិន និងវៀតណាមបានប្រមូលផ្តុំគ្នាយ៉ាងស្និទ្ធស្នាល និងចែករំលែកនូវអាហារឆ្ងាញ់ពិសេសគ្រប់មុខ។ តាមរយៈការចូលរួមពិធីនេះ និស្សិតសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានយល់ដឹងកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសចិន និងវៀតណាម ហើយកាន់តែមានជំនឿចិត្តលើការរៀនជំនាញភាសា ដើម្បីរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរចិន និងវៀតណាម។

លោកស្រី ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ី និងលោក លី ម៉ាវលីន អនុប្រធានការិយាល័យទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងគ្រូបង្រៀន និងនិស្សិតចំនួន ៧ នាក់មកពីការិយាល័យបង្រៀន និងស្រាវជ្រាវភាសាវៀតណាមបានចូលរួមក្នុងពិធីនេះ។