ភាសាខ្មែរ > ព័ត៌មាន > 正文

សាកលវិទ្យាល័យភាសាបរទេសប៉េកាំងស្រាវជ្រាវ និងចាត់ចែងការងារសម្រាប់ឆមាសសិក្សានិទាឃរដូវឆ្នាំ ២០២៥

Updated: 2025-02-20

នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កិច្ចប្រជុំស្តីពីការចាត់ចែងការងារប្រចាំឆមាសសិក្សានិទាឃរដូវឆ្នាំ ២០២៥ នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានធ្វើឡើងនៅក្នុងសាលប្រជុំអន្តរជាតិនៃអគារភាសាអារ៉ាប់។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមលេខាបក្ស វ៉ាង ទីងហួ បានលើកឡើងនូវសំណូមពរការងារប្រចាំឆ្នាំ ២០២៥ ដោយផ្តោតលើចំណុចចំនួន ៥ គឺ ពង្រឹងថាមពល បញ្ចប់គម្រោង ធ្វើការអនុវត្ត លើកកម្ពស់សមត្ថភាព និងប្រកាន់ខ្ជាប់គោលការណ៍។ ឯកឧត្តមសកលវិទ្យាធិការ ចា វិនជាន បានចាត់ចែងការងារប្រចាំឆ្នាំ ២០២៥ ដោយផ្តោតលើចំណុចចំនួន ៧ ក្រោមប្រធានបទ "ឈរយ៉ាងក្លាហាននៅជួរមុខនៃសម័យកាល ជំរុញសាកលវិទ្យាល័យភាសាបរទេសលំដាប់លេខ ១ លើពិភពលោកឱ្យធ្វើការអភិវឌ្ឍដោយមានគុណភាពខ្ពស់"។

ទាក់ទងនឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អង្គប្រជុំបានចង្អុលបង្ហាញថា ចាំបាច់ត្រូវតែបន្តលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវគម្រោមតំណាងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្រិតខ្ពស់ និងសមិទ្ធផលសិក្សាស្រាវជ្រាវកម្រិតខ្ពស់ ពង្រឹងទំនាក់ទំនងរវាងការអញ្ជើញអន្តរជាតិ និងសកម្មភាពសំខាន់ៗក្នុងសាលារៀន ហើយឈរលើមូលដ្ឋាននៃសម្ព័ន្ធសាកលវិទ្យាល័យភាសាបរទេសពិភពលោក និងចាត់ទុកវេទិការ និងសិក្ខាសាលាគ្រប់ប្រភេទជាមធ្យោបាយដ៏សំខាន់ ដើម្បីរួមគ្នាស្វែងរកមាគ៌ាអភិវឌ្ឍន៍ និងវិធានការច្នៃប្រឌិតថ្មីសម្រាប់សាកលវិទ្យាល័យភាសាបរទេសនាពេលអនាគត។