នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ ពិធីចេញផ្សាយ "របាយការណ៍អំពីការអភិវឌ្ឍនៃប្រទេសម៉ាឡេស៊ី (២០២៤)" និងសិក្ខាសាលាស្តីពីទំនាក់ទំនងចិន-ម៉ាឡេស៊ី ដែលរៀបចំដោយវិទ្យាស្ថានកម្រិតខ្ពស់ស្រាវជ្រាវតំបន់ និងអភិបាលកិច្ចពិភពលោកនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង មហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង មជ្ឈមណ្ឌលស្រាវជ្រាវម៉ាឡេស៊ីប្រទេសចិននៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង មជ្ឈមណ្ឌលស្រាវជ្រាវប្រទេសអាស៊ាននៃសាកលវិទ្យាល័យប៉េកាំង និងទីភ្នាក់ងារបោះពុម្ពផ្សាយឯកសារវិទ្យាសាស្ត្រសង្គម បានប្រារព្ធឡើងដោយជោគជ័យតាមអនឡាញ។
ពិធីចេញផ្សាយនេះចែកចេញជា ៤ ផ្នែក គឺ ពិធីចេញផ្សាយសៀវភៅថ្មី សុន្ទរកថាគន្លឹះ ការបញ្ចេញមតិដោយអ្នកជំនាញ និងអ្នកស្រាវជ្រាវ និងការបូកសរុបនិងពិធីបិទ។ លោកសាស្ត្រាចារ្យ ចាវ កាង សកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង លោក ជី តឹសៀង លេខាបក្ស និងជាប្រធានទីភ្នាក់ងារបោះពុម្ពផ្សាយឯកសារវិទ្យាសាស្ត្រសង្គម បានថ្លែងសុន្ទរកថា។
គួរបញ្ជាក់ថា "របាយការណ៍អំពីការអភិវឌ្ឍនៃប្រទេសម៉ាឡេស៊ី (២០២៤)"បានទទួលការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន ហើយគេហទំព័រប្រជាជន គេហទំព័រចិន គេហទំព័រព័ត៌មានចិន និងអង្គភាពសារព័ត៌មានសំខាន់ៗមួយចំនួនទៀត បានផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍នេះ។