
នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំសកលថ្មីសម្រាប់គ្រូបង្រៀនបរទេស។ លោក ចាវ កាង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងជាសកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីនេះ។ គ្រូបង្រៀនបរទេស និងក្រុមគ្រួសាររបស់ពួកគេ អ្នកទទួលខុសត្រូវនៃមហាវិទ្យាល័យ និងការិយាល័យពាក់ព័ន្ធ ព្រមទាំងតំណាងគ្រូបង្រៀន និងនិស្សិត សរុបជាង ១០០ នាក់ បានចូលរួមក្នុងពិធីនេះ។
នៅក្នុងពិធីនេះ គ្រូបបង្រៀនរទេសចំនួន ៤ រូប ដែលបានធ្វើការនៅសាកលវិទ្យាល័យភាសបរទេសប៉េកាំងរយៈពេលជាង ១០ ឆ្នាំ បានទទួលបណ្ណកិត្តិយស។ លោកស្រី Charassri Jiraphas សាស្ត្រាចារ្យជនជាតិថៃនៅមហាវិទ្យាល័យសិក្សាអាស៊ី លោក Wang Dehong សាស្ត្រាចារ្យជនជាតិសឹង្ហបុរីនៅមហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ លោក Chung Ethan Forbes គ្រូបង្រៀនជនជាតិអូស្ត្រាលីនៅមហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ និងលោក តាកាហ៊ីរ៉ូ ម៉ាតស៊ូតា គ្រូបង្រៀនជនជាតិជប៉ុននៅមហាវិទ្យាល័យភាសាចិន បានថ្លែងមតិក្នុងនាមជាតំណាងគ្រូបង្រៀនបរទេសដែលទទួលបានពានរង្វាន់។
ក្រោយមក គ្រូបង្រៀន និងនិស្សិតចិន និងបរទេស ព្រមទាំងក្រុមគ្រួសាររបស់គ្រូបង្រៀន បានសម្តែងកម្មវិធីសិល្បៈក្នុងពិធីនេះ ដើម្បីរួមគ្នាអបអរសាទរបុណ្យចូលឆ្នាំសកល។