នៅថ្ងៃទី ១៨ ខែវិច្ឆិកា វេទិកាអ្នកស្រាវជ្រាវ និងស្ថាប័នជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាស្ថានខុងជឺ ឆ្នាំ ២០២៤ នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានបើកវេទិកាជាផ្លូវការ ក្រោមប្រធានបទ "សិក្ខាសាលាស្តីពីការរំលឹកខួបលើកទី ២០ នៃការបង្កើតវិទ្យាស្ថានខុងជឺ" ដើម្បីបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងវិទ្យាស្ថានខុងជឺនានារបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃវិទ្យាស្ថានខុងជឺ។ ឯកឧត្តម ចា វិនជាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកានេះ។ តំណាងសមាជិកក្រុមប្រឹក្សា ប្រធាន និងអតីតប្រធាននៃវិទ្យាស្ថានខុងជឺចំនួន ២២ នៅក្នុងប្រទេសចំនួន ១៨ ដែលទទួលបន្ទុកសាងសង់ដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង សរុបជិត ១០០ នាក់ បានចូលរួមក្នុងពិធីបើកវេទិកា។ វេទិកានេះមានរយៈពេល ២ ថ្ងៃ ហើយអ្នកតំណាងមកពីវិទ្យាស្ថានខុងជឺនានាបានធ្វើការពិភាក្សា និងផ្លាស់ប្តូរគ្នានៅក្នុងអនុវេទិកាចំនួន ៣ គឺ "ការកសាងសមត្ថភាពគ្រូបង្រៀន" "ការពង្រីកកិច្ចសហប្រតិបត្តិការ" និង"ការបង្កើតគម្រោងគំរូ" ។