កាលពីថ្ងៃទី ១៥ ដល់ទី ១៧ ខែវិច្ឆិកា សន្និសីទភាសាចិនពិភពលោកឆ្នាំ ២០២៤ បានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និសីទជាតិក្នុងទីក្រុងប៉េកាំង ក្រោមប្រធានបទ "ការតភ្ជាប់គ្នានិងសមាហរណកម្ម ការទទួលបន្តនិងនវានុវត្តន៍"។ អ្នកទទួលខុសត្រូវនៃស្ថាប័នអប់រំ អង្គការអន្តរជាតិ សាកលវិទ្យាល័យចិននិងបរទេស និងទីភ្នាក់ងារផ្សព្វផ្សាយភាសានិងវប្បធម៌អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ តំណាងសហគ្រាស និងមន្ត្រីការទូតនៃប្រទេសនានាប្រចាំប្រទេសចិន ដែលមកពីប្រទេស និងតំបន់ចំនួនជាង ១៦០ បានអញ្ជើញចូលរួមក្នុងសន្និសីទនេះ។ ឯកឧត្តម ចា វិនជាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោកសកលវិទ្យាធិការរង លីវ សៀនលូ បានអញ្ជើញចូលរួមក្នុងសន្និសីទនេះ។ នៅក្នុង "សិក្ខាសាលាស្តីពីការអបអរសាទរខួបលើកទី ២០ ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺ" ឯកឧត្តម ចា វិនជាន បានថ្លែងសុន្ទរកថាដែលមានចំណងជើងថា "សិក្សារៀនសូត្រពីគ្នាទៅវិញទៅមក រួមគ្នាបើកទំព័រថ្មីនៃការអភិវឌ្ឍវិទ្យាស្ថានខុងជឺ"។