
នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ សិក្ខាសាលាស្តីពីការកសាងមុខជំនាញសិក្សាតំបន់ និងប្រទេសអាស៊ីលើកទី ២ ដែលរៀបចំដោយមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងសមាគស្រាវជ្រាវតំបន់អាស៊ីអាគ្នេយ៍ចិន បានប្រារព្ធដោយជោគជ័យនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ក្រោមប្រធានបទ"បណ្តុះបណ្តាលធនធានមនុស្សស្រាវជ្រាវតំបន់និងប្រទេសអាស៊ី កសាងប្រព័ន្ធ និងផលិតចំណេះដឹង។ អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវជាង ៦០ រូបដែលមកពីសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រចំនួនជាង ១០ បានចូលរួមក្នុងសិក្ខាសាលានេះ។
លោក យាន់ ជូន សមាជិកជាប្រធាននៃគណៈកម្មាធិការសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង លោក ជាំង ជីងឃួយ ប្រធានមហាវិទ្យាល័យសិក្សាអន្តរជាតិ និងតំបន់នៃសាកលវិទ្យាល័យឈីងហួ លោក ហ្វាន ហុងវៃ ប្រធានសមាគស្រាវជ្រាវតំបន់អាស៊ីអាគ្នេយ៍ចិន លោក ឆឹន ជីយួយ សាស្រ្តាចារ្យនៃវិទ្យាស្ថានទំនាក់ទំនងការទូតចិន លោកស្រី ជូ ឈួយភីង ប្រធានសមាគមស្រាវជ្រាវតំបន់អាស៊ីខាងត្បូងចិនសាខាមហាសមុទ្រឥណ្ឌា លោក ឆឹង ធុង ប្រធានមហាវិទ្យាល័យភាសាបូព៌ានៃសាកលវិទ្យាល័យភាសាបរទេសសៀងហៃ លោក គួ យ៉ានជូន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃវិទ្យាស្ថានទំនាក់ទំនងការទូតចិន លោកស្រី មូ ហុងយ៉ាន សាស្ត្រាចារ្យនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោក អ៊ូ ជាវៃ អនុប្រធានមហាវិទ្យាល័យភាសាបរទេសនៃសាកលវិទ្យាល័យប៉េកាំង បានចូលរួមវេទិកា និងថ្លែងសុន្ទរកថា។