កាលពីថ្ងៃទី ២៨ ខែតុលា លោក John Boyer ទីប្រឹក្សាជាន់ខ្ពស់នៃសកលវិទ្យាធិការ និងជាអតីតព្រឹទ្ធបុរសនៃមហាវិទ្យាល័យការអប់រំថ្នាក់បរិញ្ញាបត្រសាកលវិទ្យាល័យ Chicago បានអញ្ជើញមកធ្វើបឋកថានៅ"សាលបង្រៀនធំនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង" ក្រោមប្រធានបទ "សង្កេតមើលអតីតកាល និងបច្ចុប្បន្នកាលនៃការអប់រំចំណេះដឹងទូទៅរបស់ប្រទេសអាមេរិកតាមរយៈសាកលវិទ្យាល័យ Chicago"។ ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានជួបជាមួយគណៈប្រតិភូដែលដឹកនាំដោយលោក John Boyer។