ភាសាខ្មែរ > ព័ត៌មាន > 正文

លោកជំទាវ Annita Demetriou ប្រធានរដ្ឋសភាប្រទេសស៊ីប ធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

Updated: 2024-10-25

នៅថ្ងៃទី ១១ ខែតុលា លោកជំទាវ Annita Demetriou ប្រធានរដ្ឋសភាប្រទេសស៊ីប បានអញ្ជើញមកបំពេញទស្សនកិច្ច និងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម ចា វិនជាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

បន្ទាប់ពីលោកជំទាវថ្លែងសុន្ទរកថា ឯកឧត្តម ចា វិនជាន និងលោកជំទាវ Annita Demetriou បានធ្វើការផ្លាស់ប្តូរជាមួយគ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយលោកជំទាវបានឆ្លើយសំណួរដែលលើកឡើងដោយគ្រូបង្រៀន និងនិស្សិតវ័យក្មេងរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំង។