ភាសាខ្មែរ > ព័ត៌មាន > 正文

គ្រូបង្រៀនភាសាខ្មែរមកពីមហាវិទ្យាល័យសិក្សាអាស៊ីចូលរួមការងារបកប្រែជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា

Updated: 2024-10-29

យប់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានរៀបចំពិធីជប់លៀងដើម្បីទទួលស្វាគមន៍សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសភាប្រជាជនចិនក្នុងក្រុងប៉េកាំង។

តបតាមការអញ្ជើញរបស់សភាតំណាងប្រជាជនទូទាំងប្រទេសចិន លោកស្រី លី ជឺមួ គ្រូបង្រៀនភាសាខ្មែរនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួមក្នុងការងារបកប្រែជូនគណៈប្រតិភូកម្ពុជា ហើយបានសម្រេចការងារបកប្រែយ៉ាងល្អក្នុងពិធីជប់លៀងនេះ និងបានបង្ហាញនូវជំនាញភាសាបរទេសកម្រិតខ្ពស់ និងទទួលបានការវាយតម្លៃខ្ពស់ពីភ្ញៀវកិត្តិយសដែលចូលរួមពិធីជប់លៀងនេះ។